ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុនប្រារព្ធខួបលើកទី១៤ នៃការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ

kyodo

តូក្យូ៖ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានប្រារព្ធខួប ១៤ ឆ្នាំចាប់តាំងពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ បានកក្រើកភាគឦសានរបស់ប្រទេស និងបង្ក ឱ្យមានវិបត្តិនុយក្លេអ៊ែរ ដោយអ្នកស្រុកនៅក្នុងតំបន់មួយ ក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងបំផុត ជាថ្មីម្តងទៀត បានធូរស្រាលពីផល ប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ។

ការរំលឹកនេះបានកើតឡើង នៅក្នុងពេលវេលា ដ៏លំបាកជាពិសេស សម្រាប់អ្នកស្រុក Ofunato ក្នុងខេត្ត Iwate ដែលបានជម្លៀស ចេញដោយសារតែភ្លើងឆេះព្រៃដ៏ធំមួយ ដែលបានផ្ទុះឡើង នៅចុងខែកុម្ភៈ។ អគ្គិភ័យត្រូវបានគ្រប់គ្រងហើយ ដោយការបញ្ជាជម្លៀសទាំងអស់ ត្រូវបានដកចេញនៅថ្ងៃចន្ទ។

នៅពេលដែលគ្រោះ មហន្តរាយបីដង បានកើតឡើងកាលពី ១៤ ឆ្នាំមុន មនុស្សមួយចំនួន ត្រូវបានបង្ខំឱ្យ ចាកចេញពីផ្ទះ របស់ពួកគេ ។ ចាប់តាំងពីពេលនោះមក ប្រទេស ដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបានចាត់វិធានការ ដើម្បីរៀបចំឱ្យបានល្អ ជាងមុនសម្រាប់គ្រោះមហន្តរាយធម្មជាតិ រួមទាំងការដោះស្រាយការជម្លៀស និងការកសាងតំបន់ ដែលរងផលប៉ះពាល់ឡើងវិញ។

ប្រជាជននៅទូទាំងប្រទេសជប៉ុន នឹងសង្កេតមើលភាពស្ងៀមស្ងាត់ និងការបួងសួងដល់ជនរងគ្រោះនៅម៉ោង 2:46 រសៀល នៅពេលដែលការរញ្ជួយដីកម្រិត ៩ រ៉ិចទ័របានវាយប្រហារលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលនាំឱ្យមនុស្សស្លាប់ជាង ២២,០០០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba គ្រោងនឹងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធដែលរៀបចំដោយខេត្ត Fukushima ជាកន្លែងដែលអគារ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ស្ថិតនៅ ។ ខណៈពេលដែលមានវឌ្ឍនភាព ក្នុងការស្តារឡើងវិញនូវទីក្រុងហ្វូគូស៊ីម៉ា និងខេត្តដែលរងគ្រោះខ្លាំងជាងគេចំនួនពីរទៀតគឺ Miyagi និង Iwate មនុស្សប្រហែល ២៨,០០០ នាក់ នៅតែជម្លៀសខ្លួននៅ ទូទាំងប្រទេស ហើយតំបន់នានាក្នុងក្រុង ចំនួនប្រាំពីរក្នុង ទីក្រុងហ្វូគូស៊ីម៉ា នៅតែត្រូវបានកំណត់ថា ជាតំបន់គ្មានដែន កំណត់ដោយសារវិទ្យុសកម្ម៕
ប្រែសម្រួល ឈូក បូរ់ា

To Top