តូក្យូ៖ រដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថារដ្ឋាភិបាលបានធានាបន្ទប់សណ្ឋាគារជាង ២១០,០០០ បន្ទប់នៅទូទាំងប្រទេស ដើម្បីផ្ទុកអ្នកដែលមានរោគសញ្ញាកូវីដ-១៩ និងអ្នកជម្ងឺដែលមិនមានរោគសញ្ញាខណៈប្រទេសព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
លោក Yasutoshi Nishimura រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីរដ្ឋាភិបាលបានពិនិត្យមន្ទីរពេទ្យនៅទីក្រុងតូក្យូ ជាកន្លែងដែលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវបានព្យាបាលនោះ រដ្ឋាភិបាលក៏បានទទួលរបាំងមុខចំនួន ១២០,០០០ ពីក្រុមហ៊ុនផងដែរ។
លោក Nishimura បានលេីកឡេីងថាក្នុងចំណោមបន្ទប់សណ្ឋាគារ ដែលធានាសុវត្ថិភាពរដ្ឋាភិបាលបានបញ្ចប់កិច្ចសន្យាសម្រាប់ប្រហែល ៦.០០០ បន្ទប់។
យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ចំនួននៃការឆ្លងរោគដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១១.០០០ នាក់ក្នុងនោះមាន ៧០០ នាក់មកពីនាវាកំសាន្ដ Diamond Princess ដែលត្រូវបានគេដាក់ឲ្យនៅដាច់ឆ្ងាយពីគេ កាលពីដើមឆ្នាំនេះ នៅជិតទីក្រុងតូក្យូ៕ដោយ ឈូក បូរ៉ា