របាយការណ៍ ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងថា “បរិមាណចំណាយថាមពល នៃផលិតផល ក្នុងស្រុកសរុបគិតជាឯកតា របស់ចិនក្នុងមួយឆ្នាំកន្លងទៅនេះ បានធ្លាក់ចុះជាង ៣ ភាគរយ” ហើយបានចាត់ទុក” ការចំណាយថាមពល នៃផលិតផលក្នុងស្រុកសរុបគិត ជាឯកតាធ្លាក់ចុះជាង ៣ ភាគរយ” និងគុណភាពនៃបរិស្ថានអេកូឡូស៊ីត្រូវបានកែលម្អជាបន្តបន្ទាប់ជាគោលដៅរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៥ ដែលបានបង្ហាញថា ប្រទេសចិនចិនមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំមិនងាករេ ក្នុងការដើរ តាមផ្លូវដែលតម្កល់ការ អភិវឌ្ឍអេកូឡូស៊ីជាអាទិភាព និងធ្វើការអភិវឌ្ឍបៃតង ហើយបន្តធ្វើឱ្យមានសុក្រឹតភាពនូវរចនា សម្ព័ន្ធឧស្សាហកម្មនិងថាមពល ក៏ដូចជាពន្លឿន ការធ្វើបរិវត្តកម្មបៃតងនៃវិធីអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យភាពបៃតងក្លាយទៅជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់របស់ចិន ។

ឥស្សរជនជំនាញ ជាច្រើនរូបសម្គាល់ឃើញថា រដ្ឋាភិបាលចិន បាននិងកំពុងលើកកម្ពស់គុណភាព នៃកំណើនតាមរយៈការអភិវឌ្ឍបៃតង ឧស្សាហកម្មជាច្រើន ដូចជាសំណង់បៃតង ថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់ ថាមពលប្រព័ន្ធ PV ការផ្ទុកថាមពលបែបថ្មី និងថាមពលអ៊ីដ្រូសែន ជាដើមនឹងអបអរទទួលលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយ ។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក ប្រទេសចិនបានផ្តល់ការទ្រទ្រង់គិតជាមធ្យម ៦,១ ភាគរយ ចំពោះកំណើនសេដ្ឋកិច្ច តាមរយៈកំណើនប្រើប្រាស់ថាមពលគិត ជាមធ្យមក្នុងមួយឆ្នាំ ប្រហែល ៣,៣ ភាគរយ ហើយបរិមាណប្រើប្រាស់ថាមពល នៃផលិតផលក្នុងស្រុកសរុបគិត ជាឯកតាក្នុងឆ្នាំ ២០២៣ បានធ្លាក់ ចុះជាង ២៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១២ ដែល”បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានការធ្លាក់ចុះលឿនបំផុតនៃការប្រើប្រាស់ ថាមពល នៅទូទាំងពលពិភពលោក” ។ លោក Michael Greenstone សេដ្ឋវិទូអាមេរិកដែលបាន និងកំពុង សិក្សា ស្រាវជ្រាវ ពីគោលនយោបាយ ថាមពលសកលជាយូរមកហើយបានវាយតម្លៃថា “ក្នុងប្រវត្តិសាស្ត្រពិភពលោក យើងមិនបានរក ឃើញឧទាហរណ៍ណាមួយ ដែលប្រទេសផ្សេងទៀតអាចធ្វើដូចប្រទេសចិន នោះឡើយដែលបានកាត់បន្ថយការ បំពុលយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីបែបនេះ” ។

ភាពបៃតងគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងថា ត្រូវធ្វើឱ្យយន្តការអភិវឌ្ឍន៍បែបបៃតងនិងកាបូនទាបមានសុក្រឹតភាព កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿន ការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម» ដែលបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ ចំពោះការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ។ ដោយឡែកកាលពីខែសីហា ឆ្នាំដដែល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដោយបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុង រយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែក ដ៏សំខាន់របស់ចិន ក្នុងការអភិវឌ្ឍបៃតងសកល និងការរួមគ្នាកសាង ពិភពលោកដ៏ស្រស់ស្អាត និងល្អបវរ ។ ក្រោមការជំរុញ ដោយឯកភាពរបស់គោលនយោបាយមួយចំនួន ប្រទេសចិនពោរពេញ ទៅដោយភាពរស់រវើកយ៉ាងពេញលេញ ។
នៅក្នុងក្រុមហ៊ុនសាជីវកម្ម ប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិចិនប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុងគួនមីង ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាលដូចជាការ ច្រោះចោលប្រេង គីមីជីវសាស្រ្តនិង ចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល ៨០ភាគរយអាចត្រូវប្រើប្រាស់ជាថ្មី ឡើងវិញខណៈពេលហូរចាក់ទៅផ្នែកខាងលើ ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុល លើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពី ស្តង់ដារមួយតំណក់ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែង នៃការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។
ភាពបៃតងក៏រឹតតែជាលក្ខណៈពិសេសពី ឬសគល់របស់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ស្ថានីយអគ្គិសនី ដើរដោយថាមពលប្រព័ន្ធ PV នៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំង ខ្យល់ធំជាងគេ នៅអាស៊ីកណ្តាល និង ស្ថានីយវារីអគ្គិសនីដែលសាងសង់ នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងអំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ទាំងនេះបានជួយ បន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់ ការប្រើប្រាស់ ថាមពលស្អាត ដែលបានផ្តល់ការទ្រទ្រង់ ដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍទំនើបកម្មរបស់ប្រទេសទាំងនេះ ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតសហព័ន្ធអន្តរជាតិស្តីពីការអភិវឌ្ឍបៃតង”ខ្សែក្រវាត់និងផ្លូវ”ជាមួយដៃគូសហប្រតិបតិ្តការចំនួនជាង ១៥០ នៃប្រទេសជាង ៤០ បានបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការខាងថាមពល”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន ៣២ ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនី ដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។ល។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រការទាំងនេះបានបញ្ជាក់ថា ប្រទេសចិនបានរួមចំណែក ដ៏សំខាន់ទាំងទស្សនៈគោលនយោបាយ ទាំងការរចនាគម្រោងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកាបូនទាបនិងការអភិវឌ្ឍជានិរន្តរភាពសកល ។
ក្នុងនាមជាប្រទេសផលិត និងប្រើប្រាស់ថាមពលដ៏ធំបំផុត លើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ឱ្យចូលក្នុងគន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើន នៃការប្រើប្រាស់អគ្គិសនី ក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាល គឺ ដំណើរការផលិតអគ្គិសនី ដោយថាមពលស្អាតថ្មី ហើយចំណុះថាមពលដែលអាចកកើតឡើងវិញ ប្រចាំឆ្នាំមានសមាមាត្រលើសពី ៤០ ភាគរយលើទូទាំងពិភពលោក ។ល។
នាពេលបច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលកកើតឡើងវិញ និងជាប្រទេសផលិតគ្រឿង បរិក្ខារខាងថាមពលកកើតឡើងវិញ ដ៏ធំបំផុតលើទូទាំងពិភពលោក ដោយបានផលិតនូវផលិតផល ថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃ សមរម្យដែលបានផ្តល់ជម្រើស កាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកល។ តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពលមិន មែនហ្វូស៊ីលសកលបានកើនឡើងពី ១៣,៦ ភាគរយដល់ ១៨,៥ ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិន គឺ ៤៥,២ ភាគរយ ។ ថ្លៃដើមប្រើប្រាស់អគ្គិសនី នៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលគិតជាមធ្យម ក្នុងមួយគីឡូវ៉ាត់ម៉ោង បានធ្លាក់ចុះលើសពី ៦០ ភាគរយនិង ៨០ ភាគរយដោយឡែកពីគ្នា ក្នុងនោះភាគច្រើន គឺជាការរួមចំណែករបស់ចិន ។
ការពន្លឿនការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ នូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាខឿនទ្រទ្រង់ ដ៏សំខាន់ ។ ចាប់ពីឆ្នាំ ២០១៣មក ដោយផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏មានសុក្រឹតភាព ការប្រកួតប្រជែងទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាង ទីផ្សារ ដែលមានទ្រង់ទ្រាយធំ ប្រទេសចិនសម្រេចបាន នូវការអភិវឌ្ឍយ៉ាងលឿន ផ្នែកឧស្សាហកម្មថាមពលថ្មីដែលធ្វើឱ្យការផ្គត់ផ្គង់ ថាមពលសកលមានភាពកាន់តែសម្បូរបែប បានរួមចំណែកសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុរបស់បណ្តាប្រទេសនានាលើពិភពលោក និងបង្កើនសុភមង្គលរបស់មនុស្សជាតិ ។
មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាន លោកខាងលិចបានឃោសនាបំប៉ោងជាបន្តបន្ទាប់អំពី”អតិរេកផលិតកម្ម”របស់ប្រទេសចិន ។ បណ្តាញទូរទស្សន៍សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ធ្លាប់បានធ្វើការស្ទង់ប្រជាមតិនៅសកលលោកមួយ លើកដោយបង្ហាញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំង សកលលោកចំនួន ៨៨,៦២ ភាគរយ ទទួលស្គាល់ពីការរួម ចំណែករបស់ឧស្សាហកម្ម ថាមពលថ្មីនៃប្រទេសចិន ចំពោះសេដ្ឋកិច្ចសកលនិងការអភិវឌ្ឍបៃតងសកល ។ ការស្ទង់ប្រជាមតិលើកនេះបានរកឃើញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍ នៅទូទាំងសកលលោក ចំនួន ៨៤,៨៦ ភាគរយ សម្គាល់ឃើញថា បច្ចេកទេសនិងផលតិផល នៃថាមពលថ្មីនៅតែមានតម្រូវការ និងសក្តានុពលយ៉ាងខ្លាំង ក្នុងទីផ្សារសកលដដែល សម្រាប់មតិដែលថា”អតិរេក” គឺ គ្មានទីសំអាងទាល់តែសោះ ។ ប្រការដែលគួរលើកឡើងនោះគឺ ឧត្តមភាពខាងឧស្សាហកម្ម ថាមពលថ្មីរបស់ប្រទេសចិន គឺទទួលបានដោយ ពឹងផ្អែកលើសមត្ថភាពពិតប្រាកដរបស់ខ្លួន វាបានបង្កើតឡើង តាមរយៈការប្រកួតប្រជែង ដ៏ពេញលេញក្នុងទីផ្សារ តែមិនមែនពឹងផ្អែកលើ ឧបត្ថម្ភកធនរបស់រដ្ឋាភិបាលនោះឡើយ ។
ប្រទេសចិនបាន និងកំពុងដើរតាមផ្លូវ ដែលតម្កល់ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងធ្វើការ អភិវឌ្ឍបៃតងយ៉ាងមុតមាំមិនងាករេ ការធ្វើទំនើបកម្ម ដែលមនុស្សជាតិនិងធម្មជាតិរួមរស់ នៅជាមួយគ្នាដោយសុខដុមរមនា នឹងត្រូវបានសម្រេច ក្នុងពេលឆាប់ៗ ហើយភាពបៃតងនឹងក្លាយ ជាលក្ខណៈពិសេសពីឬសគល់ដ៏លេចធ្លោ នៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត ៕
