បរទេស ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់បាននិយាយថា នាវាយោធាចិន យន្តហោះ និងយន្តហោះគ្មានមនុស្សបើកមួយចំនួនច្រើនជាងធម្មតា បានចូលដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ នៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិនបាននិយាយថា សមយុទ្ធនេះគឺជាការឆ្លើយ តបទៅនឹងសេចក្តីថ្លែងការណ៍ និងសកម្មភាពថ្មីៗ របស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។

ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃអង្គារបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួននូវរូបភាពជាច្រើននៃយន្តហោះគ្មានមនុស្សបើក និងកប៉ាល់របស់ចិន ហើយបាននិយាយថា ៤៣គ្រឿង ក្នុងចំណោម ៥៩គ្រឿង គឺបានចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណ ការពារដែនអាកាស របស់កោះតៃវ៉ាន់ ប៉ុន្តែមិនមានការប្រឈមមុខដាក់គ្នាណាមួយត្រូវបានរាយការណ៍ឡើយ។ ក្រសួងបាននិយាយថា កោះតៃវ៉ាន់បានតាមដាន ស្ថានភាព និងដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធការពារកាំជ្រួចប្រឆាំងនាវាតាមឆ្នេរសមុទ្រជាការឆ្លើយតប។
ប្រទេសចិនចាប់ផ្តើម បេសកកម្មបែបនេះជារៀងរាល់ថ្ងៃក្នុងក្តីសង្ឃឹមថា នឹងកាត់បន្ថយការការពារ និងសីលធម៌របស់កោះតៃវ៉ាន់ បើទោះបីជាប្រជាជន ភាគច្រើននៃកោះនេះចំនួន ២៣ លាននាក់ បដិសេធការទាមទារ របស់ទីក្រុងប៉េកាំងអំពីអធិបតេយ្យភាពលើកោះតៃវ៉ាន់ និងការគំរាមកំហែងរបស់ខ្លួន ក្នុងការប្រើប្រាស់កម្លាំង ដើម្បីអះអាងការគ្រប់គ្រងរបស់ខ្លួន ។
វាមិនច្បាស់ទេថាអ្វីដែលជំរុញឱ្យមានការដាក់ពង្រាយចិនដ៏ធំ ។ តួលេខប្រចាំថ្ងៃជារឿយៗ ប្រែប្រួលយ៉ាងទូលំទូលាយដោយ ផ្អែកលើសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរកោះតៃវ៉ាន់ ឬដៃគូសហរដ្ឋអាមេរិក ៕
