ភ្នំពេញ៖ លោក Gagan Malik តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ បានបង្ហាញបំណងជួយផ្សព្វផ្សាយ វិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍ សាសនានិងសំណើសុំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិនៅកម្ពុជា ។
ការបង្ហាញបំណងរបស់តារាបូលីវូតរូបនេះខណៈលោក ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិ ងសាសនាបាន អនុញ្ញាតឲ្យ លោក Gagan Malik តារាបូលីវូតដែលមានប្រជាប្រិយ សម្តែងជាតួព្រះពុទ្ធ ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរា ជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោក Gagan Malik បានបង្ហាញពីការចាប់អារម្មណ៏ ចំពោះវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើង អំពីគោលបំណងនៃដំណើរទស្សនកិច្ច មកកាន់កម្ពុជានាឱកាសនេះ គឺ៖ ១.ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម។ ២.សំណើសុំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិ ។ ៣.សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតំកល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំនងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌា ដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពី វិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ ។
ក្នុងជំនួបនោះលោករដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមអរគុណដល់ លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាននូវវប្បធម៌ដ៏សម្បូរបែប បង្ហាញពីសង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមក ទស្សនាកំសាន្តប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមា នសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។ លោក រដ្ឋមន្រ្តី សង្ឃឹមថា លោក Gagan Malik ជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ទៅប្រទេសឥណ្ឌា និងពិភពលោក ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជាលោក រដ្ឋមន្រ្តី សូមជូនពរដល់ លោក Gagan Malik ទទួលតែសុខសុវត្ថិភាព និងពាំនាំការចងចាំដ៏ល្អនៅទឹក ដីប្រទេសកម្ពុជា ទៅបង្ហាញប្រជាជនឥណ្ឌា និងពិភពលោកបានស្គាល់កាន់តែច្បាស់ ពីទឹកដីសុវណ្ណភូ មិដ៏ចំណាស់និងអច្ឆរិយៈមួយនេះ ៕




