កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានធ្វើការណែនាំដូច្នេះ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ពេលអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨គ្រួសារនៅ ភូមិត្រពាំងជ័រ និងភូមិ
ប្រាសាទ ក្នុងចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែរ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលសម្តេច និងលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខជីវភាព គ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះផ្សេងៗគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះលោកបានណែនាំដល់ អាជ្ញាធរឃុំចំណាលើត្រូវយកចិត្តទុកដាក់ លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាព ត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺ នៅមណ្ឌលសុខភាពចំណាលើឬមន្ទីរពេទ្យបង្អែកស្ទោង ដោយប្រើប័ណ្ណក្រីក្រឬសមធម៌ ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការ លើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ហើយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ/ឃុំ ត្រូវតែមានភាពប្រាកដប្រជា និងស្គាល់ពលរដ្ឋឱ្យច្បាស់ ជាពិសេសជនមានពិការភាពងាយរងហានិភ័យឬជួបឧបទ្ទវហេតុផ្សេងៗ ហើយមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយអាជ្ញាធរពុំបានដឹងឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាល នៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៨គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរផងដែ៕ ដោយសំនៀង



