តូក្យូ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានក្លាយជាក្រុមដំបូងគេ ដែលដណ្តើមបានកៅអី មួយព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ កម្រិតពិពភលោក២០២៦ “World Cup 2026” កាលពីថ្ងៃព្រហស្បតិ៍ ខណៈកូរ៉េខាងត្បូង និងក្រុមអូស្ត្រាលីកាន់តែធ្វើដំណើរខិតជិតកៅអីមួយនេះដែរ ។
កីឡាករ Daichi Kamada និងកីឡាករ Takefusa Kubo បានស៊ុតបញ្ចូលទីក្នុងតង់ទី ២ ធ្វើឲ្យជប៉ុននូវជ័យជម្នះ ២-០ លើក្រុមម្ចាស់ផ្ទះ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន និងទទួលបានកន្លែង មួយជាមួយនឹងម្ចាស់ផ្ទះអាមេរិក កាណាដា និងម៉ិកស៊ិកនៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ ។
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុននាំមុខ ១៩ពិន្ទុ អូស្ត្រាលីឈរលេខ២ មាន ១០ ពិន្ទុដាច់ក្រុមដេញ តាមពីក្រោយអារ៉ាប៊ីសាអូឌីត ឥណ្ឌូនេស៊ី បារ៉ែន និងចិន ៤ ពិន្ទុ។ អូស្ត្រាលីនៅសល់ការប្រកួតចំនួន៣ ទៀត ធ្វើការប្រកួតក្រៅដីជាមួយចិននៅថ្ងៃអង្គារ។
ក្រុមកំពូលទាំង ២ បន្តទៅអាមេរិកខាងជើង ដោយក្រុមដែលបញ្ចប់ ទៅដោយចំណាត់ថ្នាក់លេខ ៣ និងទី ៤ ក្នុងក្រុមអាស៊ីទាំងបីនឹងឈានទៅវគ្គជម្រុះបន្តទៀត។ ឥណ្ឌូណេស៊ីបានខកខានការស៊ុត បាល់ប៉េណាល់ទី នៅដើមមុនពេលការទាត់បាល់ពិន័យ១១ ម៉ែត្ររបស់ Martin Boyle និងការស៊ុតបាល់បញ្ចូលទី របស់កីឡាករ Nishan Velupillay ក្នុងការបើកឆាក ដ៏គួរឲ្យភ្ញាក់ផ្អើលរយៈពេល ២០ នាទីបានធ្វើឲ្យមានការខូចខាតនៅកីឡដ្ឋាន Sydney Football Stadium៕
