ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលអាណត្តិមុន បន្ថែមថវិកា ជាង៥០០លាន​ កសាងសាលារៀន ជាង១០០០ខ្នងទូទាំងប្រទស ខណៈសល់៩០០ខ្នង សម្តេចត្រូវសម្ពោធ

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលឹកថា រាជរដ្ឋាភិបាល អាណត្តិមុន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបន្ថែមថវិកាជាង ៥០០លានដុល្លារ សម្រាប់កសាងសាលារៀនជាង១០០០ខ្នង នៅទូទាំងប្រទេស និងនៅសល់៩០០ខ្នងទៀត ដែលសម្តេចធិបតី នឹងត្រូវអញ្ជើញទៅសម្ពោធ ។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្ងៃនេះ សម្តេចបានមកសម្ពោធ ខណៈដែលសម្តេចថ្លែងថា មិននិយាយថាត្រូវធ្វើនោះទេ គឺមកសម្ពោធនូវអ្វី ដែលបានធ្វើរួចទៅហើយ ។

បន្ថែមើលនេះ សម្តេចធិបតី មិនខ្វល់ថា អ្នកណាថា សម្តេចអួត ឬយ៉ាងណានោះទេ ដោយសម្តេច ឱ្យមកមើលអាគារ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកសាងនាពេលកន្លងមក និងពេលបច្ចុប្បន្ននេះទៅ ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះគឺ ជាសមទ្ធផល ដែលបានធ្វើ និងបន្តធ្វើទៅទៀត ពោលការកសាង ហេដ្ឋារចនាសម្ព័ន្ធ ថ្នាក់រៀន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានផ្ទះគ្រូ មានទីចាត់ការ មានបណ្ណាល័យ មានតារាងបាល់ គឺសុទ្ធតែជាស្តង់ដារ ។

សម្តេចធិបតី មានប្រសាសន៍ថា “ឯកឧត្តម សេង ទៀង ចូលមក ថា ប្រមាណមួយអាណត្តិ ពីរអាណាត្តិមុននេះ គ្រាន់តែសម្តេចតេជោ បន្ថែមថវិកាដើម្បីកសាងសាលារៀននេះ ចំណាយជាង៥០០លាន ហើយក៏សាងជាង១០០០ នៅទូទាំងប្រទេស ហើយនៅសល់៩០០ខ្នងខ្ញុំមិនទាន់សម្ពោធ ។ ហើយក្នុងថ្ងៃនេះ មកសម្ពោធដូចប្រមាណ៦ខ្នង ខ្ញុំប្រហែលតិចទៀត ដើរចុះជួបលោកគ្រូ អ្នកគ្រូច្រើនហើយ ឆ្នាំក្រោយចាំជួបជាមួយកម្មករកម្មការិនីឡើងវិញ”៕

To Top