បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាកាសចរណ៍ដែលល្បីខាងតម្លៃទាប Wizz Air របស់ប្រទេសហុងគ្រីបានប្រកាសពីផែនការ ក្នុងការត្រឡប់ធ្វើការហោះហើរ ទៅកាន់អ៊ុយក្រែនវិញភ្លាមៗ នៅពេលដែលបទឈប់បាញ់ ជាមួយរុស្ស៊ីត្រូវបានបង្កើតឡើង។
ថ្លែងនៅក្នុងសន្និសិទ Logistics as a Driver of Economic Growth កាលពីថ្ងៃអង្គារ នាយកប្រតិបត្តិ Jozsef Varadi បាននិយាយអំពីផែនការរបស់ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើសក្តានុពល នៃទីផ្សាររបស់ប្រទេសនេះ។
លោក Varadi បានថ្លែងថា យើងមានផែនការរឹងមាំសម្រាប់ការចាប់ផ្តើមអ៊ុយក្រែនឡើងវិញ ព្រោះខ្ញុំគិតថាវាអាចកើតឡើងនៅពេលណាមួយ។ លោកបានបន្ថែមថា នៅពេលដែលបទឈប់បាញ់ត្រូវបានប្រកាស នោះយើងនឹងពិនិត្យមើលការ ចាប់ផ្តើមឡើងវិញរបស់យើង។
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ សហភាពអឺរ៉ុបហៅកាត់ថា EASA ប៉ាន់ប្រមាណថា ការបើកដែនអាកាសអ៊ុយក្រែនឡើងវិញ អាចចំណាយពេលពី ៦ ទៅ ៨ សប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។
គួរឲ្យដឹងដែរថានាយកប្រតិបត្តិបាននិយាយដែរថា ក្រុមហ៊ុនអាកាសចរណ៍កំពុងរៀបចំដើម្បីតម្រឹម ប្រតិបត្តិការរបស់ខ្លួនជាមួយនឹងពេលវេលានេះ ដើម្បីធានាបាននូវការត្រឡប់មកវិញយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ ស៊ុន លី
