កំពង់ស្ពឺ: នាយប៉ុស្តិ៍នគរបាលស្វាយរំពារ បានរងរបួសប្រអប់កដៃក្នុងប្រតិបត្តិការ បង្ក្រាបជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា។
លោក វរសេនីយ៍ឯក ចន សុភិត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យលោកវរសេនីយ៍ទោ ឆាយ ប៊ុនរិទ្ធ អធិការរងការងារសេនាធិការ នាំយកសម្ភារ: ថវិកាទៅសួរសុខទុក្ខ កាលពីព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។
សម្ភារ:និងថវិការ ដែលត្រូវយកទៅឱ្យលោកវរសេនីយ៍ត្រី ឡោ ឡាបុាំង នាយប៉ុស្តិ៍នគរបាលស្វាយរំពារសម្រាកព្យាបាល នៅគេហដ្ឋានភូមិអន្លុងបារំាង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ភារ: និងថវិការចំនួន១.០០០.០០០រៀល។
សូមរំលឹកថាកាលពីថ្ងៃទី២៤ ខែមីនា មានករណីប្រើអំពើហិង្សាដោយចេតនា មួយកើតនៅចំណុចភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខណ:ដែលជនរងគ្រោះជានាយប៉ុស្តិ៍ បានទៅឃាត់ជនសង្ស័យឈ្មោះ ទឿង សារីម ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ ក្នុងភូមិឃុំកើតហេតុខាង។
ស្រាប់តែជនសង្ស័យ បានយកដាវកាប់មកលើជនរងគ្រោះ ចំប្រអប់ករដៃខាងឆ្វេងបណ្តាលឱ្យរងរបួសតែម្ត។
ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី៕ ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច


