ព័ត៌មានអន្តរជាតិ

“មិនអាចបោះបង់ ចោលជនជាតិណាមួយ បានឡើយ” លោកXi Jinping ចុះត្រួតពិនិត្យការងារ នៅតំបន់ជនជាតិភាគតិច ដើម្បីពិភាក្សា អំពីការអភិវឌ្ឍន៍

កាលពីពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅខេត្តGuizhouនិងខេត្ត Yunnan ជាបន្តបន្ទាប់ ។

ខេត្តGuizhouនិងខេត្តYunnan គឺ ជាតំបន់ពហុជនជាតិ របស់ប្រទេសចិន ដែលមានវប្បធម៌ចម្រុះបែប ។
ពីភូមិZhaoxing ជនជាតិDong ខេត្តGuizhou ដល់ទីក្រុងបុរាណLijiangខេត្តYunnan ការចុះត្រួតពិនិត្យការងារ លើកដំបូងរបស់ប្រធានរដ្ឋចិន បន្ទាប់ពីមហាសន្និបាតសភាទាំងពីរ ឆ្នាំ២០២៥ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក្នុងតំបន់ជនជាតិភាគតិច ។ មកទស្សនាភូមិភ្នំនិងសហគមន៍ម្តងហើយម្តងទៀត លោកបានជួបសំណេះសំណាល ជាមួយប្រជាជនគ្រប់ជនជាតិ ពិភាក្សាអំពីសាមគ្គីភាពជនជាតិ និងការកាត់បន្ថយភាពក្រីក្រនិងរួមគ្នា ស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ ។ ដំណើរឆ្លងកាត់ទន្លេនិងភ្នំដ៏ឆ្ងាយ ត្រូវបានចារនូវពាក្យសន្យាដ៏ម៉ឺងម៉ាត់ដែលថា “មិនអាចបោះបង់ចោលជនជាតិ ណាមួយបានឡើយ”៕

To Top