នៅព្រឹកថ្ងៃទី២៧ខែមីនា កិច្ចប្រជុំប្រចាំ ឆ្នាំ២០២៥ នៃវេទិកាBoao សម្រាប់អាស៊ីបានបើក ។ ភ្ញៀវកិត្តិយសលើសពី១៥០០រូប ដែលមកពីប្រទេស និងតំបន់ជាង៦០ បូករួមទាំងអ្នកនយោបាយសំខាន់ៗ របស់ប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិ និងតំណាងសហគ្រាស ជាដើមបានចូលរួមពិធីបើក ។
វេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំនេះ គឺពិភាក្សាជុំវិញទិសដៅធំចំនួនបួនគឺ ក្តាប់ជាប់និន្នាការ ជំរុញកំណើន កសាងអនាគតនិងស្វែងរកកម្លាំងចលករ ព្រមទាំងពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យា ឈានមុខដូចជាការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិម្មិត និងការតភ្ជាប់ឌីជីថលជាដើម ៕
