ព័ត៌មានអន្តរជាតិ

អាជ្ញាធរ​ក្រុង​បាងកក​ ប្រទេសថៃ ប្រឈម​នឹង​វិបត្តិ​សំរាម​ក្នុងប្រឡាយ​ជាមួយ​ CCTV និង​ចំណាត់ការ​ផ្លូវច្បាប់

the Nation

បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) ប្រទេសថៃ បានឆ្លើយតបនឹងការតវ៉ាជាសាធារណៈ ជុំវិញស្ថានភាពដ៏គួរឱ្យរន្ធត់របស់ Khlong Lot Wat Ratchanadda, ដែលជាប្រឡាយមួយនៅជាប់នឹងសាលាក្រុង ដែលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានពណ៌នាថា ត្រូវបានពោរពេញដោយសំរាម និងទឹកពណ៌ខ្មៅ។

យោងតាមសារព័ត៌មាន The National ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Jetsada Jantraprapa អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធលូ BMA បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលជាប់រហូត។

លោក Jetsada បាន​បញ្ជាក់​ថា ការ​ប្រមូល​សំរាម​ប្រចាំ​ថ្ងៃ​ កំពុង​ដំណើរការ​រួច​ទៅ​ហើយ ដោយ​មាន​កន្លែង​ដាក់​សំរាម​ជា​យុទ្ធសាស្ត្រ ​ចំនួន​បួន​ដែល​ដាក់​ពង្រាយ​នៅ​ Trok Sake, Dinso Road, Maha Chai Road និង​ចំណុច​បង្ហូរ​Kong Ong Ang។

អន្ទាក់សំរាមទាំងនេះត្រូវបាន បោសសម្អាតពីរដងក្នុងមួយថ្ងៃ នៅម៉ោងប្រហែល 9:00 ព្រឹក និង 1:30 រសៀល ដោយផ្តល់ទិន្នផលជាមធ្យម ៦០០ទៅ ៧០០ គីឡូក្រាមក្នុងមួយថ្ងៃ។ ផ្នែកសំខាន់នៃតំបន់នេះ មានប្រភពមកពីតំបន់ Trok Sake ដែលជាកន្លែងចែកចាយស្បៀងអាហារដល់ជនអនាថា និងពីប្រជាពលរដ្ឋដែលបន្តបោះចោល កាកសំណល់ដោយផ្ទាល់ទៅក្នុងប្រឡាយ។ ទោះបីជាមានការសម្អាតជារៀងរាល់ថ្ងៃក៏ដោយ ក៏បញ្ហាសំរាមនៅតែបន្តកើតមាន ៕

ប្រែប្រួលៈ ណៃ តុលា

To Top