ព័ត៌មានជាតិ

ទោះមានព្រំដែនជាប់ប្រទេសថៃ​ ប៉ុន្តែ​ខេត្ត​បាត់ដំបង​គ្មាន​ការ​រញ្ជួយ​ដីនោះទេ

ភ្នំពេញ៖លោក​ សឿម​ ប៊ុន​រិទ្ធិ​ អ្នកនាំពាក្យ​រដ្ឋបាល​ ខេត្ត​បាត់ដំបង​ ថ្លែង​ឱ្យ​ដឹង​ថា​ គ្មានការរញ្ជួយដីទេ នៅក្នុងខេត្តបាត់ដំបង​ ទោះបី​ប្រទេសថៃ ជាប់នឹងខេត្តបាត់ដំបង មានការរញ្ជួយដីខ្លាំង ។

ការ​លេីកឡេីង​របស់​លោក​ សឿម​ ប៊ុន​រិទ្ធិ​ ធ្វេី​ឡេីង​បន្ទាប់​ពី​ នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទី​ថ្ងៃទី២៨​ខែមីនា​ នេះមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ និងការដ្ឋាន សាងសង់មួយចំនួន។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋាន ដែលបាក់រលំអាគារមួយ កន្លែងមានពលករបរទេស ចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថា មានជនជាតិណាខ្លះ ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស ៕

To Top