តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានធ្វើការតវ៉ាប្រឆាំង នឹងការបញ្ជូននាវារដ្ឋាភិបាលចិន ចូលទៅក្នុងដែនទឹក របស់ជប៉ុននៅជិតកោះ Senkaku នៅសមុទ្រចិនខាងកើត។
កប៉ាល់ចិនបានចូលលុកលុយ ក្នុងដែនទឹកក្បែរប្រជុំកោះ ដែលគ្រប់គ្រងដោយ ជប៉ុនចំនួន ៧ លើកក្នុងឆ្នាំនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលនាវាឆ្មាំសមុទ្រចំនួន ៤ គ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់ នោះអស់រយៈពេលប្រហែល ៩០ នាទីមុនពេលចាកចេញ ប្រទេសចិនហៅកូនកោះតាវយូ ហើយទាមទារវាថាជារបស់ខ្លួន។
លោក Motegi បានលើកឡើងពីបញ្ហានេះក្នុងពេលនិយាយទូរស័ព្ទពេលល្ងាចជាមួយសមភាគីចិន លោកវ៉ាង យី ព្រមទាំងបានសម្តែងការព្រួយបារម្ភជុំវិញការបង្កើតស្រុករបស់ប្រទេសចិន ដើម្បីគ្រប់គ្រងប្រជុំកោះផារ៉ាសែល និងកោះស្ព្រែតលី នៅសមុទ្រចិនខាងត្បូង ដែលជាប្រធានបទនៃជម្លោះទឹកដីជាមួយប្រទេសជិតខាង៕ដោយ ឈូក បូរ៉ា