ព័ត៌មានអន្តរជាតិ

Breaking News៖ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដកលោក Yoon Suk Yeol ចេញពីតំណែងប្រធានាធិបតី និងតម្រូវឱ្យរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ក្នុងរយៈពេល ៦០ ថ្ងៃ

បរទេស៖ តុលាការធម្មនុញ្ញ ថ្ងៃសុក្រនេះ បានប្រកាសជាឯកច្ឆ័ន្ទ លើការចោទប្រកាន់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol ដោយដកលោកចេញពីតំណែងជុំវិញ ការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់គាត់នៅក្នុងខែធ្នូ។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សាលក្រមដែលត្រូវបាន អានដោយប្រធាន តុលាការស្តីទី Moon Hyung-bae និងការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍បានចូល ជាធរមានភ្លាមៗ ដោយតម្រូវឱ្យប្រទេសនេះរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីដើម្បីជ្រើសរើស អ្នកស្នងតំណែងរបស់លោក Yoon ក្នុងរយៈពេល ៦០ ថ្ងៃ ដែលមនុស្សជាច្រើនរំពឹងថានឹង ធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា។

លោក Yoon ត្រូវបានសភាជាតិគ្រប់គ្រង ដោយគណបក្ស ប្រឆាំងចោទ ប្រកាន់កាលពីពាក់កណ្តាលខែធ្នូ ពីបទរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយប្រកាសច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ ដោយដាក់ពង្រាយទ័ពទៅរដ្ឋសភា ដើម្បីបញ្ឈប់សមាជិកសភាមិនឲ្យបោះឆ្នោត និងបញ្ជាចាប់ខ្លួន អ្នកនយោបាយ។

លោក Moon បាននិយាយថា “ផលប៉ះពាល់អវិជ្ជមាន លើបទបញ្ជារដ្ឋធម្មនុញ្ញ និងផលប៉ះពាល់ពីការបំពាន ច្បាប់របស់ចុងចោទគឺធ្ងន់ធ្ងរ ដែលធ្វើឱ្យផលប្រយោជន៍នៃការការពាររដ្ឋធម្មនុញ្ញ ដោយការបណ្តេញចុង ចោទមានទំហំធំជាង ការខាតបង់របស់ជាតិ ពីការបណ្តេញប្រធានាធិបតី ដោយកម្រិតដ៏លើសលប់” ។

តុលាការបានទទួលស្គាល់ការ ចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងលោក Yoon ប្រកបដោយប្រសិទ្ធភាព រួមទាំងថា លោកមិនបានបំពេញ តាមតម្រូវការផ្លូវច្បាប់ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក និងបានបញ្ជូនទាហាន ទៅសភាដើម្បីបញ្ឈប់ការ បញ្ច្រាសនៃក្រឹត្យនេះ៕
ប្រែប្រួលៈ ណៃ តុលា

To Top