យ៉ាំងហ្គោនៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសានេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើង ដល់ ៣,៥៦៤នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ នេះ ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា លើសពីនេះ មនុស្ស ៥.០១២ នាក់បានរងរបួស និង ២១០ នាក់នៅបន្តបាត់ខ្លួន ដោយសារការគ្រោះរញ្ជួយដីនេះ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ដោយសារការរញ្ជួយដី ការខ្វះខាតគ្រឿងចក្រធុនធ្ងន់ និងការផ្គត់ផ្គង់ចរន្តអគ្គិសនី បន្តបង្អាក់ដល់ប្រតិបត្តិការ ស្វែងរក និង ជួយសង្គ្រោះ ប្រមុខរបបយោធាលោក មីន អ៊ុងឡាំង បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងមានលើសពី ៣,០០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៤៤០ នាក់កំពុងបាត់ខ្លួន។
ក្រុមជួយសង្គ្រោះមកពីប្រទេសចិន និងរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកាលពីរសៀលថ្ងៃសុក្រ។ ប្រទេសផ្សេងទៀតរួមមានថៃ ឥណ្ឌា និងសិង្ហបុរី បានបញ្ជូនអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេសដែលរងការរញ្ជួយដី នេះផងដែរ៕
