ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិក បានប្រកាសថា ដំឡើង “ពន្ធគយស្មើគ្នា” ទៅលើមុខទំនិញចិន ដែលនាំចេញទៅអាមេរិក ។ ទង្វើរបស់អាមេរិកនេះ មិនសមស្របទៅនឹងច្បាប់ ពាណិជ្ជកម្មអន្តរជាតិទេ ហើយប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ស្របច្បាប់របស់ភាគីចិន ដែលជាការកំហែង ធ្វើបាបដោយឯកតោភាគី សុទ្ធសាធ។
អនុលោមតាមច្បាប់ និងគោលការណ៍មូលដ្ឋានច្បាប់អន្តរជាតិ ដូចជា«ច្បាប់ពន្ធគយរបស់សាធារណរដ្ឋប្រជាមានិតចិន» «ច្បាប់គយរបស់ សាធារណរដ្ឋប្រជាមានិតចិន» និង «ច្បាប់ពាណិជ្ជកម្មបរទេស របស់សាធារណរដ្ឋប្រជាមានិតចិន» ជាដើម ដោយមានការអនុម័ត ពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចាប់ពីវេលាម៉ោង១២និង០១នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥តទៅ គណៈកម្មាធិការច្បាប់ពន្ធដារ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងដំឡើងពន្ធគយទៅលើមុខទំនិញ ទាំងអស់ដែលនាំចូលពីអាមេរិក ។
ភាគីចិនដាស់តឿនភាគីអាមេរិក ឱ្យលុបចោលវិធានការពន្ធគយ ជាឯកតោភាគីភ្លាមៗ ដោះស្រាយការខ្វែងគំនិត ផ្នែកពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ដោយស្មើភាព គោរពគ្នានិងផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ៕
