ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៊ែលហ្សិក បញ្ជាក់ថា នឹងមិនមានសមាជិកអឺរ៉ុប ណាមួយនឹងចាប់ខ្លួន លោក Netanyahu នោះទេ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានអះអាងថា គ្មានប្រទេសជា សមាជិករបស់ EU ណាមួយនឹងអនុវត្តដីកា ចាប់ខ្លួនរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំង ទៅលោក Benjamin Netanyahu របស់អ៊ីស្រាអែលនោះទេ។

ក្នុងអំឡុងពេលទស្សនកិច្ច កាលពីសប្តាហ៍មុនពី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រទេសហុងគ្រីបានប្រកាស ពីចេតនារបស់ខ្លួនក្នុងការដកខ្លួន ចេញពីលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាដែលផ្តល់សិទ្ធិអំណាចដល់ ICCដែលកំពុងព្យាយាម​កាត់​ទោសនិង​ចាប់​ខ្លួន​​លោក Netanyahu ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ជម្លោះ Gaza។

លោក De Wever មេដឹកនាំសម្ព័ន្ធជាតិ និយម New Flemish Alliance និងជាប្រធាន សម្ព័ន្ធ៥ភាគី បានសម្តែងការ យោគយល់ ចំពោះការផ្គើន របស់ទីក្រុង Budapest អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី Terzake របស់ VRT កាលពីសប្តាហ៍មុន ដោយបានសារភាពថា យើងនឹងធ្វើដូចគ្នានេះដែរ ជាមួយនឹងហុងគ្រី ដើម្បីភាពស្មោះត្រង់ទាំងស្រុង ។

លោក​បាន​បន្ថែម​ថា ៖ វា​ក៏​មាន​នយោបាយ​ពិត​ដែរ ។​ ខ្ញុំ​មិន​ជឿ​ថា​មាន​ប្រទេស​អឺរ៉ុប​ ណា​មួយ​មាន​ឆន្ទៈ​ចាប់​ខ្លួន​លោក Netanyahu ប្រសិន​បើ​គាត់​នៅ​ លើ​ដី​របស់​ខ្លួន​នោះ​ទេ។

គួរឲ្យដឹងដែរថាកន្លងមកICC ក៏ធ្លាប់បានរិះគន់ទីក្រុង Budapest ដោយអ្នកនាំពាក្យ Fadi El Abdallah បានបញ្ជាក់ថា ហុងគ្រីនឹងនៅតែស្ថិត នៅក្រោមកាតព្វកិច្ច ក្នុងការសហការ ជាមួយស្ថាប័នតុលាការ នេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top