ព័ត៌មានជាតិ

សម្តេចតេជោ បង្ហាញរូបថតចាស់ៗ ៤សន្លឹក ពេលចរចាផង និងសង្គ្រាមផង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញរូបភាពចាស់ៗ ចំនួន៤សន្លឹក តាំងពីទសវត្សន៍១៩៨០ ក្នុងពេលចរចាស្វែងរកសុខសន្តិភាព និងពេលកំពុង មានសង្គ្រាមផង ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ៨ មេសា នេះ សម្តេចតេជោគាស់រំលឹក កាលពីអតីតកាលថា “ឃើញរូបថត ចាស់ៗ នាទសវត្សន៍១៩៨០ ធ្វើឲ្យនឹកឃើញ ដល់ការដឹកនាំប្រទេស ក្នុងសភាពការចល័ត មានសន្តិភាពផង និងមានសង្រ្គាមផង”។

សម្តេចតេជោបន្តថា ពេលនោះមានការវាយគ្នាផង និងចរចាផង ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមផង ដែលប្រើពេលជាងពាក់កណ្តាលជីវិត ទើបរកសន្តិភាព និងមានការអភិវឌ្ឍ ដូចសព្វថ្ងៃបាន។

សម្តេចតេជោ ក៏បានរៀបរាប់ នូវរូបថតទាំង៤សន្លឹកនោះថា ក្នុងចំណោមរូបទាំងនោះមាន ៣សន្លឹកបានធ្វើដំណើរ ចូលរដ្ឋសភា និងប្រជុំរដ្ឋសភា និង១សន្លឹកទៀត ពេលប្រជុំរកដំណោះស្រាយសន្តិភាព ដែលពេលនោះសម្តេច ទើបតែមានអាយុជាង ៣០ឆ្នាំប៉ុណ្ណោះ ៕

To Top