ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាគាំទ្រយ៉ាងឆាប់រហ័ស ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងពន្ធគយរបស់អាមេរិក

yonhap news

សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Choi Sang-mok បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលប្រឈមមុខនឹង បញ្ហារចនាសម្ព័ន្ធរួចហើយ កំពុងត្រូវបានថ្លឹងថ្លែងបន្ថែមទៀត ដោយអ្វីដែល លោកហៅថាជា “ព្យុះពន្ធគយ” ដោយសន្យាថានឹងចាត់វិធានការ គាំទ្រយ៉ាងឆាប់រហ័ស។

លោក Choi បានឲ្យដឹងនៅពេលកំពុង ធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដែលទាក់ទងនឹងសេដ្ឋកិច្ចថា “សេដ្ឋកិច្ចរបស់យើងដែលកំពុង ប្រឈមមុខនឹងភាពលំបាក ក្នុងរចនាសម្ព័ន្ធ ដូចជាការកើនឡើង នៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាសកល និងការពន្យារពេលការ ងើបឡើងវិញក្នុងស្រុក ឥឡូវនេះកំពុងប្រឈមមុខនឹងព្យុះមួយទៀតនៅក្នុងទម្រង់នៃពន្ធគយ” ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើទំនិញរបស់កូរ៉េខាងត្បូង ដែលគ្រោងនឹងចូលជា ធរមាននៅថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដែលជាផ្នែកនៃរបៀបវារៈការពារនិយមទូលំទូលាយ ដែលមានគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការជំរុញផលិតកម្មក្នុងស្រុក។ លើសពីនេះ របាយការណ៍បង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំ ដាក់ពន្ធលើការនាំចូលគ្រឿងអេឡិចត្រូនិក និងឱសថនាពេលអនាគតដ៏ខ្លីខាងមុខ បន្ទាប់ពីការដាក់ពន្ធលើការនាំចូលដែកថែប អាលុយមីញ៉ូម និងរថយន្តនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរហ័ស ដើម្បីឆ្លើយតបទៅនឹង វិបត្តិពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនមកនេះ ។ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការគាំទ្រទ្វេភាគី សម្រាប់ការអនុម័តយ៉ាងឆាប់រហ័ស នៃសំណើរបស់រដ្ឋាភិបាលសម្រាប់ថវិកាបន្ថែមចំនួន ១០ ទ្រីលានវ៉ុន (៦.៨ ពាន់លានដុល្លារ)។

មុននេះ រដ្ឋាភិបាលបានស្នើថវិកាបន្ថែម ដែលលោក Choi បានពិពណ៌នាថា ជាអប្បបរមាដែលត្រូវការ ដើម្បីដោះស្រាយបញ្ហា “បន្ទាន់បំផុត” ដែលភាគច្រើនបណ្តាលមកពីភ្លើងឆេះព្រៃនាពេលថ្មីៗនេះ ដែលបានបំផ្លិចបំផ្លាញតំបន់ភាគអាគ្នេយ៍ របស់ប្រទេស៕

To Top