ព័ត៌មានអន្តរជាតិ

ធនាគារជាតិឥណ្ឌា សម្រេចបន្ធួរបន្ថយការប្រាក់ ក្នុងពេលដែលស្ថានភាព សង្គ្រាមពាណិជ្ជកម្ម កំពុងតានតឹង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTធនាគារកណ្តាល របស់ប្រទេសឥណ្ឌាបានកាត់បន្ថយអត្រា ការប្រាក់សំខាន់របស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះកាលពីថ្ងៃពុធ។

យោងតាមការប្រកាស ដោយធនាគារបានឱ្យដឹងថា ការកាត់បន្ថយនេះនឹងអាចរំពឹងទុក បាននឹងជួយកាត់បន្ថយការ ចំណាយលើការខ្ចីប្រាក់សម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម ដោយមានគោលដៅជំរុញ សកម្មភាពសេដ្ឋកិច្ចទាំងឡាយ។

ទេសាភិបាលធនាគារជាតិ Sanjay Malhotra បាននិយាយថា បើគិតពីចំណុចទាំងអស់នេះ ធនាគារកណ្តាលនឹងផ្លាស់ប្តូរពី ជំហរអព្យាក្រឹត Neutral Stance ទៅជា កន្លែងដែលអាចស្នាក់ នៅបានឬ Accommodativeដែល នេះសំដៅទៅលើវិធីសាស្រ្ត មួយដែលធនាគារកណ្តាល អនុម័តគោលនយោបាយគាំទ្រ និងពង្រីក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពក្នុងស្រុក។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តការ​ កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ​នៅ​ថ្ងៃ​ពុធនេះ​ត្រូវ​មើល​ឃើញ ​នៅចំពេលដែលមានការ​ធ្លាក់​ចុះនៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា ។ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេស ឥណ្ឌាបានកើនឡើង ៦,២ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី៤ឆ្នាំ ២០២៤ ដែលទាបជាងការរំពឹងទុក ហើយសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦,៥ភាគរយ ក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់ខែមីនា២០២៥ ដែលជាការធ្លាក់ ចុះគួរឱ្យកត់សម្គាល់ពីកំណើន ៩,២ភាគរយ ដែលបានឃើញកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top