បរទេស ៖ អតីតអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងពិចារណាលើការឈរឈ្មោះ ជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ២០២៦ នេះបើយោងតាមកាសែត New York Timesដែលបានចេញផ្សាយ ។
កាសែតដដែល បានកត់សម្គាល់ថាលោកស្រី Harris បានរក្សាវត្តមានយ់ាងស្ងប់ស្ងាត់បំផុតចាប់តាំងពីនាងចាញ់លោក Donald Trump ក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤ ហើយត្រូវបានរាយការណ៍ថា លោកស្រីនៅតែមិន ទាន់ធ្វើចិត្តបានល្អនៅឡើយ នៅពេលនេះ ខណៈដែលមានការវាយ តម្លៃអនាគត នយោបាយរបស់នាងជាច្រើន។
រំលឹកដែរថាលោកស្រីHarris បានក្លាយជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីប្រធានាធិបតីកាលនោះលោក Joe Biden បានដកខ្លួនចេញពីការប្រណាំងតិច ជាងបួនខែមុនថ្ងៃបោះឆ្នោត។
លោក Biden បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការចុះចេញពីតំណែង ដោយសារតែការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់គាត់ ហើយទីបំផុតបានយល់ព្រមឱ្យលោកស្រី Harris ជាអ្នកស្នងតំណែងរបស់គាត់ប៉ុន្តែទោះបីជាមានការយល់ព្រមក៏ដោយ Harris បានត្រឹមបរាជ័យនៅក្នុងការបោះឆ្នោតមួយនេះ ។
ប្រភពដែលស្គាល់ពីពីក្រុមគ្រួសារ របស់លោកស្រីច្បាស់នោះបានអះអាងថា លោកស្រី Harris កំពុងស្វែងរកយ៉ាងយកចិត្ត ទុកដាក់លើការត្រឡប់ចូល មកឆាកនយោបាយវិញ ជាមួយនឹងមុខតំណែងថ្មីមួយដែលកំពុងបើកចំហរ ខណៈដែលអភិបាលខេត្តរដ្ឋកាលីហ្វ័រញ៉ា បច្ចុប្បន្នលោក Gavin Newsom គ្រោងនឹងចាកចេញពីតំណែង ដោយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី
