បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រទេសលោកខាងលិចបានធ្វើសង្គ្រាមប្រូកស៊ីឬសង្គ្រាមកូនកាត់ប្រឆាំងនឹងរុស្ស៊ីតាមរយៈអ៊ុយក្រែន ហើយជាលទ្ធផលបានត្រឹមបរាជ័យប៉ុណ្ណោះ ។
ប្រទេសហុងគ្រី ដែលជាសមាជិកនៃសហភាពអឺរ៉ុប បានរិះគន់ម្តងហើយម្តងទៀតនូវគោលនយោបាយរបស់ប្លុកនៃលោកខាងលិចស្តីពីជម្លោះអ៊ុយក្រែន ជាពិសេសការដាក់ទណ្ឌកម្មរបស់ខ្លួនលើទីក្រុងម៉ូស្គូ និងការប្រគល់សព្វាវុធទៅទីក្រុងគៀវ។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ OT YouTube ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍លោក Orban បាននិយាយថា៖ ពិភពលោកខាងលិចទាំងមូលបានទម្លាក់ទម្ងន់របស់ខ្លួននៅពីក្រោយអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីដែលគាត់បានពិពណ៌នាថាជា សង្គ្រាមប្រូកស៊ីឬសង្គ្រាមកូនកាត់ ។
ការវាយតម្លៃរបស់មេដឹកនាំហុងគ្រីរូបនេះបានបន្លឺឡើងទៀតថា ទីក្រុងមូស្គូ ដែលបានកំណត់លក្ខណៈអរិភាពជាយូរមកហើយថាជាជម្លោះជាក់ស្តែងជាមួយលោកខាងលិច។
យោងតាមនាយករដ្ឋមន្ត្រីហុងគ្រីដដែលនេះបានឲ្យដឹងទៀត លោកខាងលិចបានចាញ់ ប៉ុន្តែ មេដឹកនាំអឺរ៉ុបស្ទាក់ស្ទើរក្នុងការទទួលស្គាល់ ការបរាជ័យហើយ លោកបានបញ្ជាក់ថា លទ្ធផលនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់លោកខាងលិចទាំងមូល ព្រោះការបរាជ័យទៅលើសង្គ្រាមគឺជារឿងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ស៊ុនលី
