បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានរថពាសដែក គ្រាប់មីស៊ីលការពារអាកាស និងកាំភ្លើងយន្ត ក្នុងចំណោមអាវុធផ្សេងៗទៀតផងដែរ។
កាលពីដើមខែនេះ អធិការបតី អាល្លឺម៉ង់ថ្មី Friedrich Merz ដែលកំពុងចូលមកបានចង្អុលបង្ហាញថា គាត់អាចនឹងទម្លាយ បម្រាមដាក់ខ្លួនឯងរបស់ទីក្រុងប៊ែរឡាំង ក្នុងការផ្តល់ឱ្យទីក្រុងកៀវ នូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាការកត់សម្គាល់ ដែលទាក់ទាញការព្រមាន យ៉ាងម៉ឺងម៉ាត់ពីទីក្រុងមូស្គូ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយបញ្ជីសព្វាវុធ និងសម្ភារៈយោធា ដែលខ្លួនបានដឹកជញ្ជូនទៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាសរុបមក រហូតមកដល់ពេលនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានផ្តល់ ឬប្តេជ្ញាចិត្តសម្រាប់ជំនួយ យោធាអ៊ុយក្រែន ជាមួយនឹងតម្លៃប្រហែល២៨ ពាន់លានអឺរ៉ូមកហើយនិង ជាមួយនឹងការផ្គត់ផ្គង់ ប្រហែល៥,២ពាន់លានអឺរ៉ូ ៥,៩ ពាន់លានដុល្លារ បានមកពីស្តុករបស់យោធាអាល្លឺម៉ង់ផ្ទាល់។
លើសពីនេះទៀត ទាហានអ៊ុយក្រែន ជាង១០,០០០ នាក់ បានទទួលការហ្វឹកហ្វឺនយោធា នៅក្នុងប្រទេសអាល្លឺម៉ង់ ពោលគឺចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ុយក្រែន នៅក្នុងខែកុម្ភៈឆ្នាំ២០២២ និងយោងតាមអ្វីដែលរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងបានប៉ាន់ប្រមាណ៕
ប្រែសម្រួល៖ស៊ុនលី
