បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញការព្រមាន ដល់ប្រទេសនានាដែលពិចារណា លើការដាក់កម្រិតពាណិជ្ជកម្ម របស់ពួកគេជាមួយប្រទេសចិន ក្នុងក្តីសង្ឃឹមថា នឹងទទួលបានការបន្ធូរបន្ថយ ពន្ធពីសហរដ្ឋអាមេរិក ដោយនិយាយថា ខ្លួននឹងសងសឹកប្រឆាំងនឹងទង្វើបែបនេះ។
កន្លងមករដ្ឋបាល របស់ប្រធានាធិបតី អាមេរិក Donald Trump បានបន្តដាក់សម្ពាធ លើប្រទេស ផ្សេងទៀតក្នុង ការកំណត់ពាណិជ្ជកម្ម ជាមួយ ប្រទេសចិន រួមទាំងការដាក់ទណ្ឌកម្មរូបិយវត្ថុ ជាថ្នូរនឹងលក្ខខណ្ឌពាណិជ្ជកម្ម កាន់តែប្រសើរឡើងផងដែរ ។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ប្រទេសចិន នឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីណាមួយដែលឈាន ដល់កិច្ចព្រមព្រៀង មួយក្នុងការចំណាយផល ប្រយោជន៍របស់ប្រទេសចិន ដោយបន្ថែមថាទីក្រុងប៉េកាំងនឹង ចាត់វិធានការតបតជាបន្តបន្ទាប់ ។
ការប្រឈមមុខដាក់ពន្ធ របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំងបានកើតឡើង ចំពេលដែលយុទ្ធនាការ របស់សហរដ្ឋអាមេរិក កាន់តែទូលំទូលាយផ្តោត លើប្រទេសជាច្រើន។
ខណៈពេលដែលពន្ធកើនឡើង ភាគច្រើនត្រូវបានផ្អាករយៈពេល ៩០ ថ្ងៃ ដែលអនុញ្ញាតឱ្យ មានការចរចាពាណិជ្ជកម្ម ប្រទេសចិន ត្រូវបានដកចេញពីការ បន្ធូរបន្ថយទាំងនេះ ហើយបែជាត្រូវតម្លើង ពន្ធសរុបលើទំនិញចិនទៅដល់១៤៥ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី
