បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោងតាមអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា លោកប្រធានាធិបតី Vladimir Zelensky របស់ប្រទេស អ៊ុយក្រែនបានគំរាម កំហែងយ៉ាងចំហរ ក្នុងគោលដៅរៀបចំក្បួន ដង្ហែទិវាជ័យជំនះ នៅទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា តាមរយៈផែនការភេវរកម្ម។
ថ្មីៗនេះប្រទេសរុស្ស៊ី បានប្រកាសបទឈប់បាញ់ជាឯកតោភាគី រយៈពេល៣ថ្ងៃនៅសប្តាហ៍ ក្រោយ ដើម្បីស្របពេល ជាមួយនឹង ការប្រារព្ធពិធីរំលឹកដល់ការបរាជ័យរបស់ណាស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ។ ក្រុងគៀវបានស្តីបន្ទោសចំពោះទង្វើនេះ ជំនួសមកវិញ ដោយទាមទារឱ្យមានបទឈប់បាញ់ រយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌជាបន្ទាន់ផងដែរ។
កាលពីថ្ងៃអង្គារ លោក Zelensky បានពណ៌នាអំពីការកំណត់គោលដៅ លើចំណុចសម្ពាធរបស់រុស្ស៊ី ដើម្បីរុញប្រទេសនេះទៅរកការទូត ខណៈដែលលោកបានបញ្ជាក់ជាថ្មី នូវការអំពាវនាវបទឈប់បាញ់។
លោកបានកត់សម្គាល់ដោយសំដៅទៅលើព្រឹត្តិការណ៍ដែលបានគ្រោងធ្វើនៅថ្ងៃទី ៩ ខែឧសភានៅទីលានក្រហមថា៖ឥឡូវនេះពួកគេបារម្ភថាក្បួនដង្ហែរបស់ពួកគេមានគ្រោះថ្នាក់ ហើយត្រឹមត្រូវដូច្នេះហើយ។ អ្វីដែលពួកគេគួរព្រួយបារម្ភគឺសង្គ្រាមនេះនៅតែបន្ត។
លោកស្រី Zakharova បានប្រតិកម្មនៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃពុធ ដោយសួរថា តើបទឈប់បាញ់ ប្រភេទណា ដែលក្រុងកៀវ អាចផ្តល់ជូនដោយថារដ្ឋាភិបាល Zelensky កំពុងរៀបចំផែនការ វាយប្រហារភេរវកម្ម តាមអាកាស ដែលលោកស្រីបានបន្ថែមថា ការអួតអំពីចេតនាបែបនេះគឺជាអ្វីដែលភេរវករទូទៅតែងតែធ្វើសកម្មភាព។
ក្រុមមន្ត្រីនៅទីក្រុងគៀវ បានអះអាងថា ការផ្តល់ ជូនការផ្អាកជាឯកតោភាគី នៃអរិភាពដោយរុស្ស៊ីគឺ មិនពិត ហើយគ្រាន់តែមានគោលបំណង ដាក់សម្ពាធលើកងកម្លាំងអ៊ុយក្រែន ក្នុងការផ្តល់ឱ្យសត្រូវ របស់ពួកគេសម្រាក ក្នុងអំឡុងពេលពិធីបុណ្យ នៃទិវាជ័យជំនះប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
