បរទេស៖យោងតាមការចេញផ្សាយរបស់ RTដែលបានដកស្រង់ចេញពីសារព័ត៌មានជាច្រើន បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តផែនការមួយសម្រាប់ការកាន់កាប់ដោយយោធានៃតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅដោយបង្ខំនៃប្រជាជនប៉ាឡេស្ទីន របស់ខ្លួនទៅកាន់ផ្នែកខាងត្បូងនៃទឹកដីនេះ។
យោងតាមមន្ត្រីដែលដកស្រង់ដោយ AP ផែនការថ្មីនេះគឺសំដៅជួយដល់ប្រទេសអ៊ីស្រាអែលដើម្បីសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធកំពុងចាប់អ្នកចាប់បាន៥៩នាក់នៅឡើយ ទោះបីជាប្រហែល៣៥នាក់ត្រូវបានគេជឿថាបានបាត់បង់ជិវិតទៅហើយក៏ដោយ។
ប្រភពចំនួន២ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបោះឆ្នោតជាឯកច្ឆ័ន្ទលើយុទ្ធសាស្ត្រនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញហើយមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងការពារអ៊ីស្រាអែលលោក Eyal Zamir ក៏បានប្រកាសពីការចល័តទ័ពបម្រុងបន្ថែមរាប់ម៉ឺននាក់ផងដែរ។
មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ៖ផែនការនឹងរួមបញ្ចូល ក្នុងចំណោមរបស់ផ្សេងទៀត ការដណ្តើមយកតំបន់ហ្គាហ្សាស្ទ្រីប ទាំងមូលនិងការកាន់កាប់ទឹកដី ដោយផ្លាស់ទីប្រជាជនហ្គាហ្សាទៅភាគខាងត្បូងសម្រាប់ការការពាររបស់ពួកគេផង។
ដោយឡែកបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP រាយការណ៍ថា ចំណាត់ការនេះនឹងអាចឈានទៅដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិមនុស្សធម៌ដែលកំពុងមានភាពធ្ងន់ធ្ងររួចទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី
