ភ្នំពេញ ៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ ក្នុងការផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្ត ក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួន បណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ ។

ការសម្រេចតម្កល់នេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការ ជាសាធារណៈ ជំនុំជម្រះលើសំណុំរឿងនេះ កាលពីថ្ងៃ២២ មេសា ។ នេះបើតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង នាថ្ងៃ៨ ឧសភា៕


