ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ត្រៀមតែងតាំង ប្រធានទីភ្នាក់ងារ ចារកម្មប្រទេស ជាលើកដំបូងជាស្ត្រី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី
សារព័ត៌មាន Sunday Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ចក្រភពអង់គ្លេស ហៅកាត់ថាMI6 នឹងត្រូវ បានដឹកនាំដោយស្ត្រី ជាលើកដំបូងចាប់តាំង ពីការបង្កើតនៅឆ្នាំ ១៩០៩។

ប្រធាន MI6 បច្ចុប្បន្នគឺលោក Richard Moore នឹងលាលែងពីដំណែង នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះហើយ បើមិនមានអ្វី ប្រែប្រួលទេនោះ។កាសែតអង់គ្លេស បាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ការសម្ភាសន៍សម្រាប់តំណែង នេះត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយបេក្ខជន ដែលត្រូវបានជ្រើស រើសទាំងបីនាក់គឺសុទ្ធតែជាស្ត្រីទាំងអស់។

យោងតាមការចុះផ្សាយនេះ ឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេសប្រចាំ អង្គការសហប្រជាជាតិ និងជាអតីតបេសកជន ប្រចាំប្រទេសចិន លោកស្រី Barbara Woodward ស្ថិតក្នុងចំណោមអ្នកប្រកួតប្រជែងនេះដែរ។

ដោយឡែកអត្តសញ្ញាណ​របស់​អ្នក​ទាំង​ពីរ​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​រក្សា​ទុក​ជា​ការ​សម្ងាត់ ខណៈ​ពេល​បច្ចុប្បន្ន​ពួកគេ​បម្រើ​ការ​ជា​មន្ត្រី MI6ស្រាប់ទៅហើយ។

យ៉ាងណាក្តីគេសង្កេតឃើញថា លោកស្រី Woodward គឺមានការខ្វះខាត​សាវតារ​ ខាងបទពិសោធលើជំនាញ នេះច្រើនជាងគេ ។
គាត់ធ្លាប់បានត្រឹមបង្រៀន ភាសាអង់គ្លេសនៅក្នុងប្រទេសចិន មុនពេលចូលបម្រើការងារនៅការិយាល័យបរទេសក្នុងឆ្នាំ ១៩៩៤។ កាសែត The Sunday Times បានកត់សម្គាល់ថាអ្នករិះគន់ ‘Beijing Barbara’ បានចោទប្រកាន់ថា នាងមានការស្ទាក់ស្ទើរ ក្នុងការរិះគន់ រដ្ឋាភិបាលចិន នៅពេលកំពុងបម្រើការជា ឯកអគ្គរដ្ឋទូតប្រចាំ ប្រទេសចិន ហើយនឹងអាចចូលដៃ ជាមួយទីក្រុងប៉េកាំងជុំវិញ បញ្ហាឯករាជ្យភាពកោះតៃវ៉ាន់ នៅពេលក្រោយជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top