ព័ត៌មានអន្តរជាតិ

ចិនបង្ហាញការគាំទ្រ ចំពោះផែនការចរចា សន្តិភាពរវាង អ៊ុយក្រែន និងរុស្សី

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងប៉េកាំងបានសម្តែងការគាំទ្រ សម្រាប់កិច្ចចរចាសន្តិភាព ជាថ្មីរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលគ្រោងធ្វើឡើង នៅពេលខាងមុខនេះ ក្នុងប្រទេសតួគី ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើង បន្ទាប់ពីសំណើ របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់ការចរចា ដែលចាប់ផ្តើម នៅដើមថ្ងៃព្រហស្បតិ៍ និងការផ្តល់ជូនពីលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ក្នុងការបង្ហាញខ្លួន ដោយផ្ទាល់នៅឯការចរចា។

លោក​ Putin កាលពីថ្ងៃអាទិត្យបានជំរុញ ឱ្យទីក្រុងកៀវបន្តកិច្ចពិភាក្សា ដែលត្រូវបានផ្អាកនៅឆ្នាំ ២០២២ ដោយបញ្ជាក់ថាការពិភាក្សាអាចប្រព្រឹត្ត ទៅនៅរដ្ឋធានីនៃប្រទេសតួគី ដែលក្នុងនោះក៏បានរាយការណ៍ថា បានយល់ព្រមធ្វើជាម្ចាស់ផ្ទះ រួចរាល់ហើយផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ហើយសង្ឃឹមថា ភាគីទាំងពីរអាចឈានដល់ កិច្ចព្រមព្រៀងសន្តិភាព យុត្តិធម៌ យូរអង្វែង និងចងដែលអាចទទួលយកបាន សម្រាប់ភាគីទាំងអស់ តាមរយៈការចរចា។

គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន និងសមាជិកណាតូអឺរ៉ុប ធ្លាប់បានបង្កើតជា សម្ព័ន្ធនៃឆន្ទៈ បានទាមទារឱ្យរុស្ស៊ីយល់ព្រម លើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ មុនពេលការចរចាដោយ ផ្ទាល់ណាមួយ ដែលអាចកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top