បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានគំរាមកាត់បន្ថយការ នាំចេញប្រេងរបស់អ៊ីរ៉ង់ ឲ្យទៅដល់ត្រឹមសូន្យ ប្រសិនបើកិច្ចចរចា ដែលកំពុងបន្តក្នុងប្រទេស អូម៉ង់ត្រូវបរាជ័យ។
កិច្ចព្រមព្រៀង ដែលមានបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ហើយកាលពី ក្នុងឆ្នាំ២០១៨ លោក Trump បានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀង ដែលបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងតេហរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួន។
លោក Trump បាននិយាយនៅឯវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិកនៅទីក្រុង Riyadh កាលពីថ្ងៃអង្គារថា ៖ប្រសិនបើការដឹកនាំរបស់អ៊ីរ៉ង់បដិសេធការចរចាទាំងនោះ យើងនឹងគ្មានជម្រើសអ្វីក្រៅពីការដាក់សម្ពាធអតិបរមា ជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យបានទៅដល់សូន្យនោះទេ ។
ប្រធានាធិបតីអាមេរិកក៏បានរំឭកទស្សនិកជនអំពីទណ្ឌកម្មដ៏អាក្រក់ដែលលោកបានដាក់ក្នុងឆ្នាំ ២០១៨ ដែលលោកបានអះអាងថាបានធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសអ៊ីរ៉ង់ ធ្លាក់ដល់គែមនៃការដួលរលំ។ លោកបានអះអាងថា៖ ពួកគេជាប្រទេសក្ស័យធនស្ទើរតែដោយសារអ្វីដែលខ្ញុំបានធ្វើ។
នៅឆ្នាំ២០២៣ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការ សហប្រជាជាតិ បានរាយការណ៍ថា ការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បានរារាំងប្រជាជនអ៊ីរ៉ង់ ពីការទទួលបានការថែទាំ សុខភាពដ៏សំខាន់ៗ។ របាយការណ៍នេះបានកត់ សម្គាល់ថាអ្នកផលិត អ្នកដឹកជញ្ជូន អ្នកធានា ឬធនាគារមានការស្ទាក់ ស្ទើរក្នុងការធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ដោយខ្លាច ការអនុវត្តទណ្ឌកម្ម និងការពិន័យដ៏ខ្លាំងក្លា របស់សហរដ្ឋអាមេរិក។ ក្នុងនោះរបាយការណ៍ បានបន្ថែមថា នេះបាននាំទៅរកការភ័យខ្លាច ការឈឺចាប់ជាច្រើនប្រភេទ ព្រមទាំងអត្រានៃការស្លាប់មុនអាយុទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
