ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីស្រាអ៊ែលលោក Netanyahu គម្រាមប្រើប្រាស់កម្លាំង ប្រតិបត្តិការពេញ នៅក្នុងតំបន់ហ្គាហ្សា

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា យោធាអ៊ីស្រាអែលនឹងបញ្ចប់ជីវិត និងប្រតិបត្តិការរបស់ក្រុម Hamasទាំងស្រុង នៅតំបន់ Gaza នាពេលខាងមុខ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់លោកមានបំណងបន្តការ ចរចារសម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ ដែលត្រូវបានកាន់ កាប់ដោយក្រុមសកម្មប្រយុទ្ធ។

ថ្លែងទៅកាន់ក្រុមកងទ័ពបំរុង របស់អ៊ីស្រាអែល ដែលរងរបួសកាលពីថ្ងៃអង្គារ លោក Netanyahu បានទទូចថា នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹង សម្រុកចូល ទៅក្នុងតំបន់ហ្គាហ្សា Gazaតែម្តងជាមួយនឹង កម្លាំងពេញលេញ ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ពួកគេដែល នេះ​មាន​ន័យ​ថា យើងនឹងបំផ្លាញ​ក្រុម​ហាម៉ាស ព្រម​ទាំងដោះលែង​ចំណាប់ខ្មាំង​របស់​យើង​ទាំង​អស់។

ទោះបីជាយ៉ាងណាក្តីមេដឹកនាំរូបនេះ មិនបានច្រានចោល បទឈប់បាញ់បណ្តោះអាសន្ន ជាថ្នូរនឹងការដោះលែង ឈ្លើយសឹកដែលក្រុមអ៊ិស្លាមនិយមចាប់បាន ក្នុងអំឡុងពេលវាយប្រហារលើអ៊ីស្រាអែល ក្នុងឆ្នាំ២០២៣នោះទេហើយលោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានស្ថានភាពណាមួយ ដែលយើងបញ្ឈប់សង្រ្គាមនេះទៅរួចឡើយ។

នាយករដ្ឋមន្ត្រីបាននិយាយថា អ៊ីស្រាអែលបាន បង្កើតស្ថាប័នគ្រប់គ្រង ដែលនឹងអនុញ្ញាតឱ្យ ជនស៊ីវិលក្នុងការចាក ចេញ តំបន់ហ្គាហ្សា បើទោះបីជាគ្មានប្រទេស ណាមួយបង្ហាញ ឆន្ទៈក្នុងការទទួលយកពួកគេចូល ក៏ដោយនិងដោយបាន ផ្តល់ឱកាស ប្រជាជនជាងពាក់កណ្តាល នៃប្រជាជនរបស់ខ្លួន នឹងចាកចេញ នេះបើយោង តាមការបញ្ជាក់ម្តង ហើយម្តងទៀត របស់អ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top