ព័ត៌មានអន្តរជាតិ

អាមេរិកបដិសេធ មិនឲ្យលោក Zelensky ចូលរួមក្នុងកិច្ចប្រជុំ របស់អង្គការណាតូ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពការទូតអនាមិកថា សហរដ្ឋអាមេរិកកំពុងប្រឆាំង នឹងការអញ្ជើញលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ទៅចូលរួមកិច្ចប្រជុំកំពូល របស់អង្គការ NATO នៅទីក្រុងឡាអេ នៅខែក្រោយ។

ក្រុងគៀវតែងតែបាន​ស្វែងរក​សមាជិកភាព​ជា​យូរ​មក​ហើយ​ក្នុង​ប្លុក​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​ជា​អ្វី​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ជា​មូលដ្ឋាន​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពណ៌នាម្តងហើយម្តងទៀតថា ការទប់ស្កាត់សេណារីយ៉ូបែបនេះ គឺជាគោលបំណងកំពូលមួយរបស់ទីក្រុងមូស្គូ នៅក្នុងជម្លោះអ៊ុយក្រែន។

ចាប់តាំងពីឡើងកាន់តំណែង ក្នុងខែមករាមក ប្រធានាធិបតីអាមេរិក Donald Trump តែងតែបដិសេធការចូលជាសមាជិក របស់អ៊ុយក្រែនក្នុងអង្គការ NATO នាពេលខាងមុខ។

ប្រភពដដែលបានរាយការណ៍ថា សម្រាប់ពេលនេះ ក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន គឺស្ថិតនៅក្នុងកម្រិតមេដឹកនាំមិន ត្រូវបានគ្រោងទុកប៉ុណ្ណោះប៉ុន្តែបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុង ក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។

យ៉ាងណាក្តីយោង តាមការចុះផ្សាយ ទីក្រុងគៀវអាចចូលរួមក្នុងកិច្ចប្រជុំមួយចំនួននៅថ្ងៃទី២៤និងទី២៥ ខែមិថុនា ប៉ុន្តែមានតែនៅកម្រិត រដ្ឋមន្ត្រីការបរទេស និងការពារជាតិប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top