ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ខិតខំប្រឹងប្រែងចារទំព័រថ្មី នៃការធ្វើទំនើបកម្ម តាមបែបផែនចិន នៅខេត្ត Henan ដែលជាតំបន់ភូមិភាគ កណ្តាល នៃប្រទេសចិន

ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានសង្កត់ធ្ងន់ នៅពេលអញ្ជើញ ចុះត្រួតពិនិត្យនៅខេត្ត Henan ថា ក្នុងយុគសម័យថ្មី និង ដំណើរថ្មី ខេត្ត Henan ត្រូវអនុវត្តយ៉ាងម៉ត់ ចត់នូវការ រៀបចំចាត់ ចែងជាយុទ្ធសាស្រ្ត របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការជំរុញការងើប ឡើងយ៉ាងឆាប់ រហ័សនៃតំបន់ភូមិភាគកណ្តាល ការការពារប្រព័ន្ធអេកូឡូស៊ីនិងការ អភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ នៅតំបន់ទន្លេលឿងជាដើម ប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅដែលស្វែង រកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹង នរដើម្បីធ្វើឱ្យស៊ីជម្រៅដោយ គ្រប់ជ្រុងជ្រោយនូវកំណែទម្រង់ និង ការបើកទូលាយ ផ្តោតសំខាន់លើការកសាងប្រព័ន្ធ ឧស្សាហកម្មទំនើបនិង ការកសាងជាខេត្តខ្លាំងក្លាខាងកសិកម្ម ផ្តោតសំខាន់លើ ការកែលម្អជីវភាព រស់នៅរបស់ប្រជាជននិងបង្កើន អភិបាលកិច្ចសង្គម ក៏ដូចជាផ្តោតសំខាន់លើការបង្កើន ការការការពារបរិស្ថានអេកូឡូស៊ី ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែង ចារទំព័រថ្មីនៃការធ្វើទំនើបកម្ម តាមបែបផែនចិននៅខេត្ត Henan ដែលជាតំបន់ភូមិភាគកណ្តាល នៃប្រទេសចិន តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និង អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

To Top