នៅថ្ងៃទី ១៩ ខែឧសភា គណៈកម្មាធិការកិច្ចការទូទៅ និងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាត អង្គការសុខភាព ពិភពលោក លើកទី៧៨ បានធ្វើសេចក្តីសម្រេចចិត្ត ដោយឡែកពីគ្នា ដោយបានបដិសោធ យ៉ាងជាក់លាក់ ចំពោះករណី ដែលដាក់បញ្ចូលសេចក្តីស្នើរបស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា “អញ្ជើញតៃវ៉ាន់ ចូលរួម មហាសន្និបាតអង្គការសុខភាព ពិភពលោកក្នុងនាមជាអ្នក សង្កេតការរណ៍” ក្នុងរបៀបវារៈមហាសន្និបាត នេះជាឆ្នាំទី៩ ជាប់ៗគ្នាហើយ ដែលមហាសន្និបាតអង្គការ សុខភាពពិភពលោក បដិសោធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់ ។
ទាក់ទិននឹងបញ្ហាដែលតំបន់តៃវ៉ាន់ នៃប្រទេសចិនចូល រួមកិច្ចការអង្គការអន្តរជាតិ ក្នុងនោះក៏បូករួមទាំងការចូល រួមសកម្មភាពអង្គការ សុខភាពពិភពលោកផងដែរ គោលជំហររបស់ចិន គឺជាប់លាប់ និងជាក់លាក់ ពោលគឺត្រូវរៀបចំចាត់ចែង តាមគោលការណ៍ ចិនតែមួយ ហើយនេះក៏ជា គោលការណ៍មូលដ្ឋាន ដែលបានបញ្ជាក់ក្នុងសេចក្តី សម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ និងសេចក្តីសម្រេចចិត្តលេខ២៥.១ របស់មហាសន្និបាតអង្គការ សុខភាពពិភពលោកផងដែរ។
រដ្ឋាភិបាលមជ្ឈិមចិនយកចិត្តទុក ដាក់ខ្ពស់ដល់សុខភាព និងសុខុមាលភាព របស់ជនរួមជាតិតៃវ៉ាន់ ។ ក្រោមបុរេលក្ខខណ្ឌ នៃគោលការណ៍ចិនតែមួយ រដ្ឋាភិបាលមជ្ឈិមចិន បានធ្វើការរៀប ចំចាត់ចែងដោយសមរម្យ ចំពោះការចូលរួមរបស់ តំបន់តៃវ៉ាន់ ក្នុងកិច្ចការសុខភាពពិភពលោក ។ ក្នុងក្របខ័ណ្ឌនៃ «លក្ខន្តិកៈសុខភាពអន្តរជាតិ» យន្តការផ្លាស់ប្តូរព័ត៌មាន រវាងតំបន់តៃវ៉ាន់និងអង្គការសុខភាពពិភពលោក ក៏ដូចជាបណ្តាប្រទេសនានាគឺមានភាពរលូននិងល្អពេញលេញ តៃវ៉ាន់អាចទទួលបាន ដោយទាន់ពេលវេលា នូវព័ត៌មានអំពីហេតុការណ៍ សន្តិសុខសាធារណៈ ជាបន្ទាន់ដែលប្រកាស ដោយអង្គការសុខភាពពិភពលោក ហើយក៏អាចរាយការណ៍ទៅកាន់អង្គការ សុខភាពពិភពលោក ដោយទាន់ពេលវេលាផងដែរ ៕
