រសៀលថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានចុះត្រួតពិនិត្យនិង ស្វែងយល់ការងារនៅក្រុមហ៊ុន Bearing ក្រុង Luoyang នៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ ដូចជាការពន្លឿន ការអភិវឌ្ឍឧស្សាហកម្ម កម្មន្តសាលក្នុងតំបន់ជាដើម ។
ក្រុមហ៊ុន Bearing ក្រុង Luoyang បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ។ ឆ្លងកាត់ការកសាង និងអភិវឌ្ឍន៍ អស់រយៈពេលជាង៧០ឆ្នាំ ផលិតផល នៃក្រុមហ៊ុន Bearing ក្រុង Luoyang ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យផលិតថាមពលអគ្គិសនីដោយកម្លាំងខ្យល់ សាងសង់ផ្លូវដែក រថយន្តនិងម៉ូតូ ចម្រាញ់រ៉ែមាស ផលិតគ្រឿងយន្តប្រើនៅកំពង់ផែ និងនាវាជាដើម ៕
