ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា នឹងបន្តយុទ្ធនាការយោធាថ្មី នៅតំបន់ហ្គាហ្សា បើទោះបីជាមានសម្ពាធ ពីលោកខាងលិច

Xinhua

យេរ៉ូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងមិនបញ្ឈប់យុទ្ធនាការយោធាថ្មីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោហទេ បើទោះបីជាមានសម្ពាធពីចក្រភពអង់គ្លេស បារាំង និងកាណាដាក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា “អ៊ីស្រាអែល នឹងបន្តការពារខ្លួនដោយមធ្យោបាយ រហូតដល់ការទទួលជ័យជម្នះសរុបត្រូវបានសម្រេច” ។

ការកត់សម្គាល់របស់លោក បានកើតឡើងនៅពេលដែលចក្រភពអង់គ្លេស បារាំង និងកាណាដា ដែលជាសម្ព័ន្ធមិត្តចំនួនបីរបស់អ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធាថ្មីរបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលបានឲ្យដឹងថា មានគោលបំណងដណ្តើមយកផ្នែកសំខាន់ៗនៃតំបន់ហ្គាហ្សា និងជំរុញប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាទៅភាគខាងត្បូង។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹថថា “ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកយោធាជាថ្មី និងលុបចោលការរឹតបន្តឹងរបស់ខ្លួនលើជំនួយមនុស្សធម៌ យើងនឹងចាត់វិធានការជាក់ស្តែងបន្ថែមទៀតជាការឆ្លើយតប” ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលលោក Oren Marmorstein បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាការសម្រេចចិត្តរបស់អង់គ្លេស គឺ “គួរឱ្យសោកស្តាយ” ដោយសង្កត់ធ្ងន់ថា “សម្ពាធខាងក្រៅនឹងមិនបង្វែរផ្លូវអ៊ីស្រាអែល ចេញពីផ្លូវរបស់ខ្លួនក្នុងការការពារអស្ថិរភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងសត្រូវដែលមើលឃើញការបំផ្លិចបំផ្លាញបាននោះឡើយ” ។

អ៊ីស្រាអែល​បាន​ផ្អាក​ការ​ចូល​ទំនិញ​និង​ការ​ផ្គត់ផ្គង់​ចូល​ក្នុង​តំបន់​ហ្គាហ្សា​នៅ​ថ្ងៃ​ទី ២ ខែ​មីនា បន្ទាប់​ពី​ការ​ផុត​កំណត់​ដំណាក់កាល​ទី ១ នៃ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​នៅ​ខែ​មករា​ជាមួយ​ក្រុម​ហាម៉ាស។  

ប្រទេសនេហបានបន្តការវាយប្រហារលើតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា ដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ៣៣០០ នាក់ និងរបួសជាង ៩,៣៥០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា 

To Top