ខណៈពេលទិវាកុមារអន្តរជាតិខិតជិតមកដល់សមាជលើកទី៩ នៃក្រុមកុមារឈានមុខចិនបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារ ដើម្បីអបអរសាទរចំពោះការបើកធ្វើសមាជក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសម្តែងការជូនពរដោយស្មោះចំពោះសមាជិកនៃក្រុមកុមារឈានមុខ គ្រូបង្ហាត់ក្រុមកុមារឈានមុខនិងបុគ្គលិកការងារនៃក្រុមកុមារឈានមុខទូទាំងប្រទេសនិងជូនពរកុមារទូទាំងប្រទេសរីករាយក្នុងថ្ងៃបុណ្យ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគតក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏ អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ក្រុមកុមារឈានមុខជាថ្នាលធំសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។
ក្នុងដំណើរថ្មី ក្រុមកុមារឈានមុខត្រូវផ្តោតសំខាន់ទៅលើភារកិច្ចសំខាន់ ដែលបណ្តុះបណ្តាលអ្នកបន្តវេនលកុម្មុយនីស្តនិយម សំដៅបណ្ដុះបណ្ដាលអ្នកកសាងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់កសាងបុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងណែនាំនិងអប់រំសមាជិកក្រុមកុមារឈានមុខ ឱ្យខិតខំធ្វើជាយុវវ័យក្នុងយុគសម័យថ្មីដែលស្នេហាជាតិ និងបក្សមានភាពឧស្សាហ៍ព្យាយាម និងអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ៕
