បរទេស ៖ អាជ្ញាធរបាននិយាយថា យន្តហោះល្បាត របស់កងទ័ពជើងទឹកដឹកមនុស្ស ៤នាក់បានធ្លាក់នៅលើភ្នំមួយក្នុងទីក្រុង Pohang ភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ធ្លាក់នេះកើតឡើង នៅវេលាម៉ោង១និង៥០នាទីរសៀល ហើយសាក្សីបានរាយការណ៍ថា មានផ្សែងហុយចេញពីភ្នំ ។
កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មានថា “យន្តហោះល្បាតដែនសមុទ្រ P-3 ដែលបានហោះចេញ ពីមូលដ្ឋានទ័ពអាកាសនៅទីក្រុង Pohang នៅម៉ោង ១៖៤៣នាទី រសៀល បានធ្លាក់នៅទីតាំងក្បែរនោះ ដោយសារហេតុផលមិនស្គាល់” ។
កងទ័ពជើងទឹកបានបញ្ជាក់ថា មនុស្ស ៤ នាក់ នៅលើយន្តហោះនេះ ដោយនិយាយថា ខ្លួនកំពុងស៊ើបអង្កេតព័ត៌មានលម្អិតបន្ថែម រួមទាំងអ្នកស្លាប់ និងរបួសផងដែរ។ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង៕
