ព័ត៌មានជាតិ

ប្រុងប្រៀប ថ្ងៃ១៥ មិថុនា ជិតដល់ហើយ ថៃអាចនឹងរំខាន នៅតំបន់មានជម្លោះ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ភាគីថៃ អាចនឹងរំខាន់កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ខាមុខនេះ នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់កំពុងមានជម្លោះ។

បើតាមអ្នកវិភាគ ការរៀបចំគម្រោងរំខាននៅព្រំដែននេះ ចំពេលខួបឆ្នាំទី៦៣ ថ្ងៃខ្មែរឈ្នះក្តីសៀមនៅទីក្រុងឡាអេ រឿងប្រាសាទព្រះវិហារ ដែលថៃទាមទារដោយខុសច្បាប់ ។ ការប៉ុនប៉ងចិញ្ចឹមចិត្តមកលើខ្មែរ បានបង្ហាញឲ្យឃើញ ច្បាស់ជាបន្តបន្ទាប់ចុងក្រោយបង្អស់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃរំលោភឈ្លានពាន ចូលកាន់កាប់តំបន់មុំបី នៅឃុំមរតកតេជោ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ប៉ុន្តែការប៉ុនប៉ងបំពានដោយខុសច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាស់។

នេះជាវេលាចុងក្រោយ ដែលការប៉ុនប៉ងរបស់ថៃ ព្យាយាមឈ្លានពានអធិបតេយ្យភាពខ្មែរ ទទួលនូវភាពអាម៉ាស់ មិនត្រឹមតែផ្ទៃក្នុងជាតិសាសន៍ខ្លួនឯងទេ ប៉ុន្តែបង្ហាញឲ្យឃើញពីទង្វើខុសច្បាប់អន្តរជាតិ ដែលធ្វើឲ្យប្រទេសជាមិត្ត ឃើញគំនិតពុតត្បុត របស់យោធាថៃ។

អ្នកវិភាគមើលឃើញថា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នឹងមកដល់ឆាប់ៗ ដូច្នេះយោធាថៃ ដែលកំពុងក្រពុលមុខ ដូចឆ្កែឆ្កួត ឬដូចអ្នកញៀនថ្នាំ នឹងរំខានអធិបតេយ្យកម្ពុជា ជាក់ជាមិនខាន ជាពិសេសនៅក្នុងចំណុចក្បែរប្រាសាទព្រះវិហារ ដែលថៃបានចាញ់ក្ដី។

អ្នកវិភាគថា គួរតែពិចារណា ទប់ស្កាត់នៅក្នុងតំបន់នេះ ព្រោះឆ្កែដែលឆ្កួត ហើយខាំមិនដឹងពេលវេលា និងទិសតំបន់នោះទេ៕

To Top