ប៉ោយប៉ែត៖ ក្រោយទាហានថៃ ធ្វើការបិទច្រកព្រំដែនដោយឯកតោភាគី កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ ពេលនេះភាគីថៃបានស្នើ សុំកម្ពុជា ឱ្យបើកនៅម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដូចទៅនឹងខ្លួន តែត្រូវបានភាគីកម្ពុជា ទាត់ចោលដោយមិនទទួលយកសំណើរនេះឡើយ។

បើតាមប្រភពពីនគរបាលច្រកប៉ោយប៉ែត បានឱ្យដឹងថា ខាងកម្ពុជា គឺបើកនៅម៉ោង៩ និងបិទនៅម៉ោង៤ល្ងាច ខណៈថៃ សុំបើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច ។



