ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ ៖ អ្នកនាំពាក្យក្រសួង ការបរទេសថៃ និយាយអ្វីមិនចេះប្រយ័ត្ន សម្តីខ្លួនឯងសោះ

ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានថ្លែងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយអ្វីចេញមកមិនចេះប្រយ័ត្ន ចំពោះពាក្យសម្តីខ្លួនឯងបន្តិចសោះ ។

ការថ្លែងសារចំអកនិងព្រមានបែបនេះ របស់អ្នកនាំពាក្យសម្តេចតេជោ ដោយសារលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ លើកឡើង មកកាន់កម្ពុជាថា ជាអ្នកជិតខាងល្អមិនគួរណាបិទការ នាំចូលបន្លែផ្លែឈើពីថៃនោះទេ ។ សម្តេចតេជោ កាលពីព្រឹកថ្ងៃ១៦ មិថុនា បានព្រមានទៅភាគីថៃ ចំពោះការបិទ ការនាំចូលបន្លែផ្លែឈើ។

លោក ជា ធីរិទ្ធ តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃរាត្រីថ្ងៃ១៦ មិថុនា ក្រោយពីសម្តេចតេជោ ប្រកាសបិទលើការ នាំចូលបន្លែ ផ្លែឈើគ្រប់ច្រក ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសថ្លែងសារពិសេស អំពីវិវាទព្រំដែនថា អ្នកនាំពាក្យក្រសួង ការបរទេស ពិតជាមិនចេះខ្មាសកម្ពុជា មែន ដែលខ្លួនហ៊ានពោរពាក្យនិយាយមកថា ជាអ្នកជិតខាងល្អ មិនគួរណាបិទការនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទពីថៃទេ ។ ត្រង់ចំណុចអ្នកនាំពាក្យបានចោទជាសំណួរថា ចុះត្រង់ប្រទេសលោកឯងបិទ ព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេ?

លោក ជា ធីរិទ្ធ ក៏បានចំអកទៅអ្នកនាំពាក្យក្រសួងការបរទេសថៃ ថា ចេះបើកមាត់និយាយទៅរួច ខណៈថៃបិទព្រំដែនខ្លួនឯង ហើយបែរជាចង់ឲ្យកម្ពុជា មកចរចាជាមួយខ្លួន? ខ្លាចអន់ខ្លួនឯងហើយមើលទៅ បានជាមកចង់លេងការទូត ខ្សែលើកម្ពុជាទៀត ។

លោក ជា ធីរិទ្ធ ក៏បានគូសបញ្ជាក់ពីគោលជំហរ របស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា ដូច្នេះបើបិទព្រំដែនខ្លួនឯងហើយ ក៏ត្រូវបើកខ្លួនឯងដែរ។

លោកគូសបញ្ជាក់បន្តថា “ប៉ុន្មានថ្ងៃមុនថៃបានព្រមានផ្តាច់ភ្លើង និងអ៊ីនធើណេតលើកម្ពុជាម្តងហើយ នៅតែមិនចេះប្រយ័ត្នសម្តីទៀត” ៕

To Top