ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​បញ្ជា​ឱ្យ​ប្រជាជន ៣០០.០០០​នាក់​ នៅ​ក្រុង​តេហេរ៉ង់ ​ជម្លៀសខ្លួនចេញ ខណៈ​លោក ត្រាំ ក៏ចេញ​ការ​ព្រមានបែបនេះដែរ

xinhua

បរទេស៖ អ៊ីស្រាអែល​បាន​ព្រមាន ​ប្រជាជនរាប់សែន​នាក់ ​ឱ្យ​ជម្លៀស​ចេញ​ពី​កណ្តាល​រដ្ឋធានី​អ៊ីរ៉ង់ ខណៈ​យុទ្ធនាការ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​ លើ​ក្រុង​តេហេរ៉ង់​ ហាក់ដូចជា​នឹងត្រូវពង្រីក​ នៅ​ថ្ងៃទី​បួន​នៃ​ជម្លោះ ​ដែលកាន់តែ​តានតឹង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិធីករទូរទស្សន៍អ៊ីរ៉ង់ម្នាក់ បានរត់ចេញពីស្ទូឌីយ៉ូ អំឡុងពេលការផ្សាយផ្ទាល់ ខណៈដែលគ្រាប់បែកបានធ្លាក់ លើទីស្នាក់ការរបស់ស្ថានីយ៍ ទូរទស្សន៍រដ្ឋរបស់ប្រទេសនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារ គំរាមកំហែងមួយ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោក នៅថ្ងៃច័ន្ទ ដោយអំពាវនាវឱ្យមានការជម្លៀសខ្លួនចេញពីទីក្រុង តេហេរ៉ង់ ជាបន្ទាន់។

លោក ត្រាំ បានសរសេរថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ” ដោយបន្ថែមថា “មនុស្សគ្រប់គ្នាគួរតែជម្លៀសទីក្រុង តេហេរ៉ង់ ជាបន្ទាន់!”

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមភ្លាមៗបន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ ថា គាត់នឹងវិលត្រឡប់ពីកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាមួយ ថ្ងៃមុនដោយសារតែជម្លោះកាន់តែខ្លាំងឡើងរវាង៕

To Top