ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថៃ ៖ ខ្សែអាត់ សំឡេងសន្ទនាជាមួយ «សម្តេចតេជោ» ជាការពិត

ភ្នំពេញ ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា ខ្សែអាត់ សំឡេង សន្ទនាជាមួយ «សម្តេចតេជោ ហ៊ុន សែន» ជា ការពិត និងជាបច្ចេកទេសចរចា នៅពីក្រោយឆាក។

បើតាមសេចក្តីរាយការណ៍ ពីព័ត៌មានថៃ នាថ្ងៃ១៨ មិថុនានេះ លោកស្រី នាយករដ្ឋមន្រ្តីថា បានសារភាពថា ខ្សែអាត់សំឡេងសន្ទនា ជាមួយសម្តេចតេជោកាលពីថ្ងៃទី១៥ មិថុនា គឺជាការពិត ។ ដោយលោកស្រីបានលាតត្រដាងថា ខ្លួនដឹងថា អតីតមេដឹកនាំកម្ពុជា ខឹងនឹងមេបញ្ជាការយោធភូមិភាគទី២ ។

បើតាមអ្នកវិភាគ នេះជាបច្ចេកទេសចរចានៅពីក្រោយឆាក ដើម្បីលាតត្រដាងថា ចង់បញ្ចប់បញ្ហាដោយនិយាយថា មិនចង់និយាយឯកជនទៀតទេ។

អ្នកវិភាគបញ្ជាក់ថា លោកស្រី ផែថងថាន កំពុងព្យាយាម ដើម្បីការពារផលប្រយោជន៍ប្រទេស មុន នឹងរកឃើញថា លោកស្រី មិនបានធ្វើតាមកិច្ច ព្រមព្រៀងជាមួយកម្ពុជា៕

To Top