បរទេស ៖ ប្រទេសអ៊ីរ៉ង់ បានដំណើរ ការប្រព័ន្ធការពារដែនអាកាស របស់ខ្លួននៅលើទីក្រុងតេអេរ៉ង់ នៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលយោធាអាមេរិកបានត្រៀម ខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការប្រយុទ្ធ ‘នៅប៉ុន្មានថ្ងៃខាងមុខនេះ’ ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការត្រៀមការពារ បានកើតឡើងនៅពេល ដែលកងកម្លាំង របស់អ៊ីស្រាអែល (IDF) បានប្រកាសថាពួកគេកំពុងធ្វើការ វាយប្រហារជាបន្តបន្ទាប់នៅក្នុងទីក្រុងតេហេរ៉ង់ និងផ្នែកផ្សេងទៀតនៃប្រទេស។
កងកម្លាំងអ៊ីស្រាអែលបានចេញការព្រមានជាបន្ទាន់មួយសម្រាប់អ្នកស្រុកក្បែរបរិវេណទីតាំងនុយក្លេអ៊ែរ Arak នៅកណ្តាលប្រទេសអ៊ីរ៉ង់ឱ្យជម្លៀសខ្លួនចេញមុនការវាយប្រហារដែលនឹងកើតឡើង។
ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា បានអនុម័តផែនការ សម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទោះបីជាលោកមិនបានផ្តល់ ការបន្តដើម្បីអនុវត្តពួកវាក៏ដោយ។ លោក Trump បានជួបជាមួយក្រុមឧត្តមសេនីយកំពូលរបស់លោកនៅ ក្នុងបន្ទប់ស្ថានការណ៍កាលពីថ្ងៃពុធ ខណៈដែលព័ត៌មានលម្អិតស្តីពីការវាយលុកដ៏មានសក្តានុពល របស់សហរដ្ឋអាមេរិកត្រូវបានពិភាក្សា។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់សេតវិមាន ឥឡូវនេះកំពុងរៀបចំសម្រាប់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គម្រោងជាច្រើនត្រូវបានស្នើឡើង ។ ជម្រើសមួយដែលអាចធ្វើទៅបានគឺ ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់ បែកបំបាំងកាយ B-2 ដើម្បីទម្លាក់គ្រាប់បែកទម្ងន់ ៣០.០០០ ផោន នៅលើទីតាំងនុយក្លេអ៊ែរ ដែលមានកំពែងរឹងមាំរបស់អ៊ីរ៉ង់៕
ប្រែសម្រួល៖ ណៃ តុលា
