ព័ត៌មានអន្តរជាតិ

ចងចាំ | 1931 ផ្លូវដែកដែលត្រូវបានបំផ្ទុះខ្ទេច

តើត្រូវវាស់ស្ទង់ពេលវេលាតាមរបៀបណា? ចក្រវាឡផ្ដល់ចម្លើយ តាមរយៈថ្ងៃរះនិងច័ន្ទលិច រីឯមនុស្ស វាស់ស្ទង់ពេល តាមការចងចាំ និងប្រវត្តិសាស្ត្រ ដែលបានកត់ក្រា។

ភ្លៀវធំបានបន្តធ្លាក់ជាង៦ខែ ទន្លេលឿងនិងទន្លេយ៉ងហ្សេ ទឹកជំនន់វាយលុកគ្រប់ទិសទី ឈានដល់រដូវស្លឹកឈើជ្រុះ នៅតំបន់ភាគខាងឦសានចិន សីតុណ្ហភាពនាពេលយប់ជិត ដល់សូន្យអង្សាសេហើយ។ ស្រាប់តែពេលនោះ! សំឡេងបំផ្ទុះបានបន្លឺឡើង ទាហានបរទេសបានបំផ្ទុះបំផ្លាញ ផ្លូវដែកដោយចេតនា តែផ្ទុយទៅវិញចោទថា ប្រជាជនក្នុងស្រុកបង្កបញ្ហា បំផុសសង្គ្រាមឱ្យកើតឡើង ។

ថ្ងៃមួយនោះ ដួងច័ន្ទត្រូវបានផ្សែង កាំភ្លើងមកបិទបាំង ភ្លើងកាណុងទ័ពជប៉ុនសាហាវខ្លាំងក្លា ផ្លូវធំតូចនិងសំណង់អគារ ក្នុងទីក្រុងសឹនយ៉ាង ត្រូវកំទេចខ្ទេចខ្ទី ដូចខោអាវរងាររហែកដុំៗដែលពាក់ លើខ្លួនរបស់ប្រជាជនចិន។ ផ្សែងគ្រាប់បែកហុយ រាលដាលរាប់ខែ មនុស្សរស់នៅតំបន់នោះដកដង្ហើមមិនដល់ គ្នានឹកមិនឃើញពីមេឃ ដែលធ្លាប់ភ្លឺស្រឡះឡើយ។ ចាប់ពីពេលនោះមក ជប៉ុន បានចាប់ផ្តើម សង្គ្រាមឈ្លានពានចិន និងចាប់ផ្តើមធ្វើអាណានិគម ក្នុងតំបន់ភាគ ខាងឦសានចិនអស់រយៈពេល ១៤ឆ្នាំ។

ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ១៩៣១ ខែខ្នើត ចលនាតស៊ូប្រយុទ្ធ ប្រឆាំង យ៉ាងលំបាក ដើម្បីកាពារមាតុភូមិ និងគ្រួសារអស់ រយៈពេលជាងប្រាំពាន់ថ្ងៃប្រាំពាន់យប់ របស់ប្រជាជនចិន បានចាប់ផ្តើម។

នៅទសវត្សរ៍ឆ្នាំ៣០និងឆ្នាំ៤០ នៃសតវត្សរ៍ទី២០ ប្រទេសចិនពោរពេញទៅដោយចំហាយក្លិនដុតខ្លោចនៃភ្លើងសង្គ្រាម ។ ពេលពួកសត្រូវលោភលន់ចង់យកទឹកដីនិងធនធានរបស់អ្នក វានឹងរកលេសជាប់ជានិច្ច ហើយជ្រុលនិយម «ដុតឱ្យអស់ សម្លាប់ឱ្យអស់ ប្លន់ឱ្យអស់» ។ ប៉ុន្តែតែងឃើញមានអ្នកខ្លះ ប៉ុនប៉ង់ចង់លុបបំបាត់ការចងចាំទៅតាមពេលវេលា ប៉ុនប៉ងលាក់ទោសរបស់ពួកហ្វាស៊ីស សរសើរចំពោះគ្រាប់ស្ករមួយគ្រាប់ដែលអ្នកឈ្លានពានបោះឱ្យ ពិតជាហួសហេតុណាស់!

អ្នកឈ្លានពានមិនស្គាល់ ពីកម្លាំងរបស់ប្រជាជនឡើយ។ រងការធ្វើបាបជិះជាន់ម្តងហើយម្តងទៀត ខំអត់ទ្រាំរហូតដល់ ទ្រាំលែងបាន ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយបង្ហូរឈាមស្រក់ ទឹកភ្នែកទៀត ប្រជាជនងើបឡើងធ្វើការប្រយុទ្ធប្រឆាំង កម្លាំងបែបនេះ ទោះយ៉ាងណាក៏មិន សាបសូន្យឡើយ។ ទោះប្រើអាវុធដ៏ខ្លាំងសាហាវ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរយ៉ាងណា ក៏មិនអាចរារាំងកម្លាំង សច្ចយុត្តិធម៌បានឡើយ។

ព្រឹត្តិការណ៍ ១៨ កញ្ញា ឆ្នាំ១៩៣១ ជប៉ុនបានលូកដៃឈ្លានពានចិន ដោយកម្លាំងប្រដាប់អាវុធ ប៉ុនប៉ងត្រួតត្រាទ្វីបអាស៊ីនិង សកលលោក។ ថ្ងៃនោះហើយ ប្រជាជនចិនចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំង ការឈ្លានពាននៃជប៉ុន ដែលក៏ជាទីចាប់ផ្តើម នៃសង្គ្រាមប្រឆាំងហ្វាស៊ីស សកលលោកផងដែរ។

ហេតុអ្វីតែងថា គួរចងចាំប្រវត្តិសាស្ត្រ ? លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់បូកសរុបក្នុង ឱកាសចងចាំជ័យជំនះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងការ ឈ្លានពាននៃជប៉ុនថា ៖ « មិនមែនត្រូវបន្តគំនុំឡើយ គឺដើម្បីអំពាវនាវឱ្យ មនុស្សស្លូតត្រង់ គាំទ្រនិង គាំពារសន្តិភាព។»

«ការគាំទ្រឬការប្រឆាំង របស់ប្រជាជនសម្រេច ដល់ជម្រើសនៃប្រវត្តិសាស្ត្រ ដូច្នេះយើងថា ទឹកដីបង្កើតដោយប្រជាជន ប្រជាជនគឺជាទឹកដី » នេះបើតាមប្រសាសន៍របស់លោក Xi Jinping ៕

To Top