ព័ត៌មានអន្តរជាតិ

មេបញ្ជាការថ្មីម្នាក់ ប្រចាំនៅអង្គការណាតូ អះអាងថា អ៊ុយក្រែន នៅតែមានលទ្ធភាព ក្នុងការទទួលបានជ័យជំនះលើរុស្សី

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ុយក្រែននៅតែអាចទទួល បានជ័យជំនះ ផ្នែកយោធាលើរុស្ស៊ី បើយោងតាមអ្វីដែល ជាការអះអាង ដោយ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ និងជាប្រធានបញ្ជាការ អឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Alexus Grynkewich។

ថ្លែងបែបនេះក្នុងអំឡុង សវនាការ របស់ព្រឹទ្ធសភា អាមេរិកកាលពីថ្ងៃអង្គារ ។ លោក Alexus បានចូលខ្លួនមកបម្រើ នៅក្នុងតួនាទីថ្មី របស់គាត់ជាមួយប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីដើមខែនេះ។

លោក​បាន​ឆ្លើយ​តប​នៅ​ពេល​ត្រូវ​បាន​សួរ​ថា​៖​ខ្ញុំ​ជឿ​ថា ​អ៊ុយក្រែន​ នៅតែអាច​ឈ្នះ​បាន​ បើទីក្រុងគៀវអាច​នៅ​តែ​បន្តខិតខំប្រឹង​បើ​ទោះ​បី​ជា​មាន​ការ​រង​របួស​យ៉ាង​ខ្លាំង ​និង​ការ​ធ្លាក់​ចុះ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុក៏ដោយ។

លោកក៏បានកត់សម្គាល់ផងដែរថា កងកម្លាំងអ៊ុយក្រែន កំពុងបង្ហាញកម្រិត នៃភាពអត់ធ្មត់ដែលពិបាកសម្រាប់អ្នកខាងក្រៅ ដើម្បីយល់ឱ្យបានគ្រប់ជ្រុងជ្រោយ ។ ទោះជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់ ពីទម្រង់នៃការទទួលជ័យជម្នះ របស់អ៊ុយក្រែននោះទេហើយលោកក៏មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទាក់ទងនឹង អនាគតសមរភូមិផងដែរ។

គួរឲ្យដឹងដែរថាមន្ត្រីកំពូលៗរបស់អង្គការ ណាតូបានទទូចជា យូរមកហើយថា អ៊ុយក្រែនគួរតែមានគោលបំណង និងផែនការកម្ចាត់រុស្សី ដោយប្រើប្រាស់កម្លាំងយោធា ។ ប្លុកនេះនៅតែបន្តផ្គត់ផ្គង់សព្វាវុធ និងចារកម្មដល់ក្រុងគៀវ បើទោះបីជាខ្លួនបាត់បង់ទឹកដី ដល់កងកម្លាំងរុស្ស៊ីក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top