ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងមកថា សម្តេចមិនដែលនិយាយថា មេភូមិភាគទី២ របស់ថៃជាមនុស្សព្រហើន និងកោងកាចទេ គឺមានតែនាយករដ្ឋមន្រ្តីថៃលើកឡើង វាយប្រហារលើមេភូមិភាគទី២របស់ខ្លួន ដើម្បីផ្គាប់ចិត្តសម្តេច ។
សម្តេចថា បើនៅកម្ពុជាវិញនេះ គឺជាបទល្មើសជនក្បត់ជាតិ ដែលឃុបឃិត ជាមួយបរទេស ដែលជេរវាយប្រហារ លើមេទ័ពខ្លួនឯងវិញ ៕
