ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ រកឃើញថ្នាំញៀន ១០លាន ៦សែនគ្រាប់ ដែលលាក់ក្នុងធុងបាស និងកញ្ចប់អីវ៉ាន់ ដែលផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន

Photo: Panumate Tanraksa

បរទេស៖ ប៉ូលីសថៃ បានធ្វើការរឹបអូសគ្រឿងញៀន ដ៏ធំចំនួនពីរនៅភាគខាងជើងឆ្ងាយ ជាប្រភេទថ្នាំមេតំហ្វេតាមីនចំនួន ១០លានគ្រាប់ ដែលលាក់ទុកក្នុងប្រអប់ធុងបាស និង ៦០០.០០០គ្រាប់ ផ្សេងទៀតបានរកឃើញនៅក្នុងកញ្ចប់អ៊ីវ៉ាន់ទុកនៅសេវាដឹកជញ្ជូនរហ័ស។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលិសតំបន់ទី៥ បានប្រកាសកាលពីថ្ងៃអង្គារថា ការចាប់ខ្លួន និងរឹបអូសបានធ្វើឡើងនៅខេត្ត Phrae និង Chiang Rai ។

ប៉ូលិសបាននិយាយថា នៅខេត្ត Phrae រថយន្តកង់ប្រាំមួយពាក់ស្លាកលេខ Maha Sarakham ត្រូវបានបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងឃុំ Huai Rai ស្រុក Den Chai។ ឡានដឹកទំនិញនោះ គឺផ្ទុកធុងបាស។

ការស្កែនប្រអប់បានបង្ហាញថង់ដែលលាក់ នៅខាងក្នុងដែលតាមការពិនិត្យយ៉ាងដិតដល់ ត្រូវបានរកឃើញថាមានថ្នាំញៀនសរុបចំនួន ១០ លានគ្រាប់។

នៅខេត្តឈៀងរ៉ៃ ម្ចាស់សាខាក្រុមហ៊ុនដឹកជញ្ជូន KEX Express នៅជិតវត្ត Rong Khun បានប្រាប់ប៉ូលីស Muang ថា កញ្ចប់អ៊ីវ៉ាន់ គួរឱ្យសង្ស័យចំនួន ៤ ត្រូវបានទុកនៅជាមួយគាត់ដើម្បីដឹកជញ្ជូន។ ប៉ូលិសត្រូវបានបញ្ជូនទៅពិនិត្យកញ្ចប់អីវ៉ាន់ទាំង៤ និងរកឃើញថ្នាំញៀន១៥ម៉ឺនគ្រាប់នៅក្នុងប្រអប់នីមួយៗ ។

ប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ ឬពេលវេលានៃការចាប់ជនសង្ស័យពាក់ព័ន្ធ ឬទំហំនៃបណ្តាញរត់ពន្ធនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top